Connect with us

គ្រួសារអ្នកស្លាប់ បានជិត ៧ម៉ឺនដុល្លារ ឯអ្នករបួស បានម្នាក់ ១ ទៅ ៣ ម៉ឺនដុល្លារ

ព្រះសីហនុ៖ គិតត្រឹមម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ ថវិកាបានពីការឧបត្ថម្ភរបស់សប្បុរសជន សម្រាប់ជនរងគ្រោះដោយសារឧបទ្ទវហេតុរលំបាក់អគារ នៅខេត្តព្រះសីហនុ មានចំនួនសរុប ២ ១៩៨ ៤០០ ដុល្លារអាមេរិក នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ថវិកានេះ ត្រូវបានឧបត្ថម្ភជូនអ្នករបួស ក្នុងម្នាក់១ម៉ឺនដុល្លារ សម្រាប់ ២៤នាក់ ឯ ២នាក់ទៀត ដែលស្ថិតក្រោមគំនរបាក់បែកប្រមាណជិត ៦០ម៉ោងដែលនៅរស់រានមានជីវិត ដោយសារការជួយសង្រ្គោះ ត្រូវបានឧបត្ថម្ភក្នុងម្នាក់ ចំនួន ៣ម៉ឺនដុល្លារ។ សរុបអ្នករបួសចំណាយអស់ ៣០ម៉ឺនដុល្លា។

ថវិកានៅសល់ ១ ៨៩៨ ៤០០ ដុល្លារ ត្រូវ បែងចែកស្មើៗគ្នាសម្រាប់អ្នកស្លាប់ចំនួន ២៨នាក់ ដែលក្នុងមួយនាក់ ទទួលចំនួន ៦៧៨០០ដុល្លារ។ នេះមិនគិតពីថវិការាជរដ្ឋាភិបាល១ម៉ឺនដុល្លារ ដែលជូនដល់គ្រួសារអ្នកស្លាប់មួយចំនួនក្រោយ១ថ្ងៃ នៃថ្ងៃកើតហេតុផងទេ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម