កូនប្រុសអតីតខ្សែប្រយុទ្ធស្លាបរបស់ Arsenal ចុះហត្ថលេខាជាមួយ Real Madrid
អេស៉្បាញ៖ កូនប្រុសរបស់លោក Jose Antonio Reyes ដែលជាអតីតខ្សែប្រយុទ្ធស្លាបក្លិបកាំភ្លើងធំ Arsenal បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយ Real Madrid ក្នុងវ័យ ១១ឆ្នាំ។ Jose Reyes Lopez ដែលពីមុនលេងឱ្យក្លិប Leganes របស់អេស្ប៉ាញ នឹងចូលរួមជាមួយក្លិបដែលជាកន្លែងឪពុករបស់គេលេងក្នុងឆ្នាំ ២០០៦-០៧ ។
ការផ្ទេររបស់ Reyes Jnr ទៅកាន់ Real Madrid ត្រូវបានព្រមព្រៀង មុនពេលការស្លាប់របស់ឪពុកគេ ហើយបានប្រកាសពីការផ្លាស់ប្តូរនេះ តាមរយៈ Instagram ដោយចែករំលែករូបថតជាមួយម្តាយ។ គេបានសរសេរថា៖ “ខ្ញុំសប្បាយចិត្ត និងមានមោទនភាពណាស់ដែលបានចាប់ផ្តើមជំពូកថ្មីមួយនៅឯ Real Madrid ។ ខ្ញុំចង់អរគុណដល់អ្នកទាំងអស់ដែលបានគាំទ្រ និងទុកចិត្ត ជាពិសេសគ្រួសាររបស់ខ្ញុំ”។
បើយោងតាមកាសែតអេស្ប៉ាញ Marca បានឱ្យដឹងថា ប្រធានក្លិប Real Madrid លោក Florentino Perez បានសន្យាថា នឹងយកចិត្តទុកដាក់មើលថែកីឡាករវ័យក្មេង Reyes Jnr រហូតដល់រូបគេមានវ័យ ១៨ ឆ្នាំ៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍