Connect with us

Ajax ទិញបានកីឡាករហុល្លង់ថ្មី ទុកជំនួសខ្សែប្រយុទ្ធដែលមានក្លិបធំៗកំពុងតាមប្រម៉ាញ់

ហុល្លង់៖ ខ្សែប្រយុទ្ធអន្តរជាតិហុល្លង់ Quincy Promes បានចាកចេញពីក្រុម Sevilla ដើម្បីចូលរួម Ajax នៅក្នុងកិច្ចព្រមព្រៀងតម្លៃ ១៥,៧ លានអឺរ៉ូ។ កីឡាករវ័យ ២៧ឆ្នាំដែលបានចំណាយពេលត្រឹមតែមួយរដូវកាលនៅលីគ La Liga បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយក្រុមដែលនៅទីទាំងនៅទីក្រុង Amsterdam ហើយតម្លៃនេះអាចកើនដល់ ១៧លានអឺរ៉ូ ដោយបូករួមទាំងប្រាក់រង្វាន់។

Ajax កំពុងតែឆ្លងកាត់រដូវកាលដ៏មមាញឹកមួយជាមួយនឹង ទីផ្សារដោះដូរ ព្រោះពេលនេះមានក្លិបធំៗជាច្រើន កំពុងសម្លឹងមើលកីឡាករសំខាន់ៗរបស់ខ្លួន ខណៈពេលដែលពួកគេលក់ Frenkie de Jong ទៅកាន់ Barcelona និងមើលឃើញ Matthijs de Ligt ចាកចេញនៅរដូវក្ដៅ។

Promes ដែលបានចូលរួមប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រហុល្លង់ ក្នុងក្របខ័ណ្ឌ Nations League នឹងចូលរួមជាមួយក្រុម Ajax សម្រាប់ការប្រកួតមុនបើករដូវកាលនៅថ្ងៃទី៨ ខែកក្កដា ខាងមុខនេះ៕

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម