តោះទៅមើលរូបភាពដ៏គួរឱ្យស្ងើចសរសើររបស់ក្រុមការងារ ជួយសង្រ្គោះក្នុងករណីរលំបាក់អគារ!
ព្រះសីហនុ៖ ករណីរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បានក្លាយជារឿងមួយដ៏រន្ធត់ដែលបានឆក់យកជីវិតមនុស្សរហូតដល់ទៅ ២៨ នាក់។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ទៅកាន់សារព័ត៌មានថា ទោះបីជាប្រតិបត្តិការរុករកជនរងគ្រោះត្រូវបានប្រកាសបិទបញ្ចប់ការរុករកក៏ដោយ ក៏ការសែ្វងរកអ្នកទទួលខុសត្រូវករណីនេះនៅតែបន្តដដែល។
មុននឹងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសបិទបញ្ចប់ការរុករកជនរងគ្រោះ ក្នុងគំនរអគារដែលបាក់រលំនោះ ក្រុមការងារជាច្រើន បានចូលរួមយ៉ាងសស្រាក់សស្រាំ ដើម្បីជួយសង្រ្គោះកម្មករ ក៏ដូចជាជនរងគ្រោះដែលអគារបានរលំសង្កត់ពីលើ។ ក្រុមការងារបានចំណាយពេលទាំងថ្ងៃទាំងយប់ ដោយមិនគិតការនឿយហត់ ដើម្បីរុករក និងជួយសង្រ្គោះជនរងគ្រោះឱ្យអស់ពីសមត្ថភាពរបស់ពួក។ ប្រជាពលរដ្ឋ បានសម្តែងពីការសរសើរ និងអរគុណចំពោះក្រុមការងារ ដែលបានបំពេញភារកិច្ចរបស់ពួកគេ ក្នុងការសង្រ្គោះជនរងគ្រោះបានយ៉ាងល្អ។
ខាងក្រោមនេះ ជាបណ្ដុំរូបភាពស្ដីពីសកម្មភាពផ្សេងៗ របស់ក្រុមការងារជួយសង្រ្គោះ ក្នុងឧបទ្ទវហេតុរលំបាក់អគារ នៅខេត្តព្រះសីហនុ៖
អត្ថបទ៖ ណារ៉ូត

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍