Connect with us

ឱកាសបូករួមនឹងការខិតខំប្រឹងប្រែង ទើបធ្វើឱ្យ Pichai អាចក្លាយជា CEO របស់ Google

អាមេរិក៖ ជាសិស្សដែលបញ្ចប់ការសិក្សាផ្នែកបរិញ្ញាបត្របច្ចេកវិទ្យា នៅឥណ្ឌាពីវិទ្យាស្ថានមួយ នាយកប្រតិបត្តិ Google លោក Sundar Pichai បានមានប្រសាសន៍ថា លោកមិនមានកុំព្យូទ័រប្រើប្រាស់ឡើយរហូតដល់ពេលលោកធ្វើចំណាកស្រុកទៅរស់នៅសហរដ្ឋអាមេរិក និង ទទួលបានអាហារូបករណ៍ នៅសាកលវិទ្យាល័យ Stanford។

លោក បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Stanford ផ្នែកអនុបណ្ឌិតវិស្វកម្ម ហើយក្រោយមក លោកក៏បានបន្តថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ Pennsylvania មុនពេលលោក ចូលបម្រើការងារនៅក្រុមហ៊ុន Google។ លោក គឺជាបុគ្គលិកវិស្វកម្ម និង ការគ្រប់គ្រងផលិតផល។ លោកបានចាប់ផ្តើមការងារនៅ Google ក្នុងឆ្នាំ២០០៤។

ក្រុមហ៊ុន Google បានរៀបចំឡើងវិញ និងដាក់ឈ្មោះឱ្យក្រុមហ៊ុន Alphabet Inc. ហើយលោក Pichai ត្រូវបានប្រកាសតែងតាំងជានាយកប្រតិបត្តិថ្មីរបស់ Alphabet ដោយ Pichai ត្រូវគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម Google Maps YouTube Google Play Store និង Android ។ លោកបានមានប្រសាសន៍ថា ការក្លាយជានាយកប្រតិបត្តិរបស់ Google គឺជា “ឱកាសដ៏កម្រក្នុងជីវិត” ហើយលោកមានការភ្ញាក់ផ្អើលខ្លាំងនៅពេលដែលសហស្ថាបនិករបស់ Google លោក Larry Page និង Sergey Brin បានទៅជួបពិភាក្សាគាត់អំពីរឿងនេះ។

លោកបានចែករំលែកទស្សនៈរបស់លោកថា “នៅពេលដែលអ្នកទទួលបានឱកាសហើយ អ្នកត្រូវខំប្រឹងធ្វើវាឱ្យបានល្អ និងប្រាកដថា វាត្រឹមត្រូវ ហើយអ្វីដែលលោកបានរៀនពី Google គឺ ត្រូវស្តាប់ការបញ្ចេញមតិរបស់អ្នកដ៏ទៃ ព្រោះគំនិតរបស់អ្នកតែម្ខាង វាមិនគ្រប់គ្រាន់ឡើយ ដូចនេះត្រូវបើកចិត្តគំនិតឱ្យទូលាយក្នុងការស្តាប់យោបល់អ្នកជុំវិញខ្លួន ហើយយល់ឱ្យច្បាស់ពីផលិតផលរបស់ខ្លួន ដើម្បីរៀនសូត្របន្ថែម និង ប្រឹងកែលម្អឱ្យកាន់តែប្រសើរ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម