ថ្ងៃនេះតារាកំប្លែង នាយ ស្វិត មានទុក្ខជាទម្ងន់ ដោយឪពុកធំ បានទទួលមរណភាព
ភ្នំពេញ៖ ប្រិយមិត្តធ្លាប់សើចសប្បាយជាមួយក្រុមកំប្លែងរបស់ នាយ ស្វិត ដែលតែងតែធ្វើឱ្យលោកអ្នក សើចមិនចេះជិនណាយ នូវកាយវិកាកំប្លុកកំប្លែងរបស់គាត់ នៅលើឆាកតន្ត្រីរបស់ស្ថានីយទូរទស្សន៍ CTN ក្នុងកម្មវិធី “សោភណ្ឌតន្ត្រី CTN”។ ប៉ុន្តែពេលនេះ តារាកំប្លែង នាយ ស្វិត កំពុងតែមានទុក្ខជាទម្ងន់ក្រោយឪពុកធំ ត្រូវជាតា បានទទួលមរណភាព ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ។
ពិធីបុណ្យ កំពុងតែប្រារព្ធនៅឯគេហដ្ឋាន ក្នុងខេត្តសៀមរាប។ នាយ ស្វិត បានបញ្ជាក់ប្រាប់ក្រុមការងារ MYTV PLUS ថា “ឪពុកធំគាត់ដូចជាឪពុកបង្កើត ដោយសារតែឪពុកម្តាយបង្កើតរបស់លោក បានស្លាប់តាំងពីគាត់នៅក្មេង ហើយគាត់បានរស់នៅជាមួយឪពុកធំ និងម្តាយធំ ក៏ជាអ្នកមានគុណទី២របស់គាត់ដែរ”។
នាយ ស្វិត ជាតារាកំប្លែងមួយរូបដែលកម្សត់តាំងពីតូច តែបានឪពុកធំ ម្តាយធំ បានយកគាត់មកចិញ្ចឹមរហូតដល់ លោកធំពេញវ័យ។ ក្រុមការងារ MYTV PLUS និង ទស្សិកជនជាច្រើន ក៏បានផ្ញើសារតាមបណ្តាញសង្គមហ្វេសប៊ុករបស់លោកផ្ទាល់ “សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះ នាយ ស្វិត និងក្រុមគ្រួសារនៃសព ដោយលោកតាបានទទួលមរណភាព”៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍