Connect with us

បាលី នឹងក្លាយជាកោះទីមួយនៅឥណ្ឌូណេស៊ី ដែលហាមឃាត់ការប្រើប្រាស់បា្លស្ទិក

ភ្នំពេញ៖ ការហាមឃាត់ការប្រើប្រាស់ថង់ប្លាស្ទិកដែលប្រជាជនឥណ្ឌូណេស៊ីបានរង់ចាំជាយូរ ឥឡូវនេះ ចាប់ផ្តើមមានប្រសិទ្ធភាព កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៩ ហើយ។ រដ្ឋបាលក្រុងបាលី បានប្រកាសជាផ្លូវការនូវការហាមឃាត់លើថង់បា្លស្ទិក ដែលអាចប្រើប្រាស់តែម្តង (single-use plastic bags) ទុយោបា្លស្ទិច និងប្រអប់ស្នោ ដែលបានធ្វើឱ្យកោះបាលី ក្លាយជាខេត្តទីមួយនៅប្រទេសឥណ្ឌូណេស៊ី ដែលបានធ្វើដូច្នេះ។

នេះជាជោគជ័យដ៏ធំមួយសម្រាប់កោះបាលី បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្រកាសកាលពីខែធ្នូ ឆ្នាំ២០១៧ ថា កោះបាលី ជាកោះដែលមានភាពអាសន្នជាមួយវិបត្តិការបំពុលបរិស្ថានដោយសារប្លាស្ទិក។ ប្រជាពលរដ្ឋឥណ្ឌូណេស៊ី ពិតជាសប្បាយចិត្ត និងបានបង្ហាញពីការគាំទ្រចំពោះចំណាត់ការមួយនេះ៕

 

អត្ថបទ៖ ណារ៉ូត

    Loading...

    ពេញនិយម