Connect with us

លោក Van Gaal ថា Messi គួរតែសួរខ្លួនឯងថា ហេតុអ្វី Barcelona ខានឈ្នះ Champions League ច្រើនឆ្នាំ?

អេស៉្បាញ៖ លោក Van Gaal ថាឱ្យ Messi គួរតែសួរខ្លួនឯងថា ហេតុអ្វីបានជា Barcelona ខកខានឈ្នះពានរង្វាន់ Champions League ច្រើនឆ្នាំមកហើយ។ លោក Louis van Gaal គិតថា ខ្សែប្រយុទ្ធ Lionel Messi នឹងអាចឈ្នះជើងឯក Champions League បានច្រើន តែផ្ទុយទៅវិញ ក្រុមម្ចាស់ជើងឯកអេស៉្បាញ ខានឈ្នះពានអឺរ៉ុបតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ខណៈដែល Real Madrid និង Ronaldo បានឈ្នះពានរង្វាន់ ៣ ក្នុងចំណោម ៤ ឆ្នាំ ចាប់តាំងពីពេលនោះមក។

អតីតគ្រូបង្វឹក ManUtd រូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ El Pais ថា៖ “ខ្ញុំគិតថា Messi គួរតែឆ្ងល់ហើយ តើវាអាចទៅរួចដោយរបៀបណា ដែលមិនបាន Champions League ជាយូរណាស់មកហើយ។ ហេតុអ្វីបានជាមិនបានឈ្នះពាន Champions League ដល់ទៅពេល ៥ ឆ្នាំ? ក្នុងនាមជាប្រធានក្រុមអ្នកត្រូវតែសួរខ្លួនឯងជាមុន” អ្នកចាត់ការសញ្ជាតិហុល្លង់រូបនេះ ក៏បានពន្យល់ដែរថា ក្រោមការដឹកនាំរបស់លោក Pep Guardiola ដែលបានឈ្នះពានជាមួយ Barcelona ព្រោះគាត់មាន Messi ហើយជ័យជម្នះក្រោមការដឹកនាំរបស់ Pep គឺដោយសារតែ Messi សម្របសម្រួលតាមការដឹកនាំរបស់គាត់៕

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម