Arsenal នឹងតតាំងជាមួយ Spurs ដើម្បីនាំយកខ្សែការពាររបស់ក្លិប Saint-Etienne
អង់គ្លេស៖ Arsenal ត្រូវបានរាយការណ៍ថា នឹងត្រូវតតាំងជាមួយ Tottenham Hotspurs ក្នុងការយកចិត្តថ្លើមក្លិប Saint-Etienne ដើម្បីនាំយកខ្សែការពារ William Saliba ក្នុងតម្លៃ ៣០លានអឺរ៉ូ។
សារព័ត៌មាន L ‘Equipe បានចុះផ្សាយថា ក្រុមរបស់លោក Unai Emery នៅមើលឃើញកីឡាករវ័យ ១៨ឆ្នាំនៅរដូវក្តៅនេះ ក្រោយពីបានព្រមព្រៀងបណ្តោះអាសន្នជាមួយក្លិបនៅបារាំង កាលពីសប្តាហ៍មុន។ ហើយក្រុមកាំភ្លើងធំ នឹងបើកកិច្ចចរចាជាមួយ Saint-Etienne ដែលកំពុងទាមទារប្រាក់ ៣០លានអឺរ៉ូ ហើយឱ្យកីឡាកររូបនេះ ខ្ចីជើងលេងនៅបារាំង នារដូវកាលក្រោយ។
ក្រុម Spurs ក៏កំពុងតាមប្រមាញ់កីឡាករវ័យ ១៨ឆ្នាំនេះផងដែរ។ បើតាមរបាយការណ៍បានឱ្យដឹងថា ក្លិបនៅភាគខាងជើងទីក្រុងឡុងដ៍ នឹងចាប់ផ្តើមពិភាក្សាជាមួយកីឡាករជាមុន មុននឹងចរចាជាមួយក្លិប ព្រោះគូប្រជែងមួយនេះដឹងថា ថវិកាផ្ទេររបស់ក្រុមកាំភ្លើងធំមានកម្រិត។ខ្សែការពារកណ្តាលដែលត្រូវបានវាយតម្លៃខ្ពស់រូបនេះ បានរីករាយជាមួយនឹងយុទ្ធនាការដ៏សំខាន់នៅក្នុងក្របខ័ណ្ឌ Ligue 1 ដែលបានក្លាយជាផ្នែកមួយរបស់ក្រុមជម្រើសជាតិបារាំង ក្រោមអាយុ២០ នៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំកាលពីដើមខែនេះ៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍