Neymar យល់ព្រមកិច្ចសន្យា៥ឆ្នាំជាមួយ Barcelona ដោយព្រមកាត់ប្រាក់ឈ្នួលយ៉ាងច្រើន
បារាំង៖ Neymar ត្រូវបានរាយការណ៍ថា បានយល់ព្រមលើកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយ Barcelona ដោយព្រមកាត់បន្ថយប្រាក់ឈ្នួល ៥០% ដើម្បីត្រឡប់ទៅអេស៉្បាញ។
យោងតាមកាសែត Catalan Sport កិច្ចព្រមព្រៀងពាក្យសម្ដី ត្រូវបានធ្វើឡើងរវាង កីឡាករ Neymar និងក្លិបចាស់របស់គាត់។ របាយការណ៍នេះបានបញ្ជាក់ថា កិច្ចព្រមព្រៀងថ្មីនេះ នឹងធ្វើឱ្យ Neymar រកបានប្រមាណ ៤០០០០០ ផោន ក្នុងមួយសប្តាហ៍ ដែល ៥០% តិចជាងប្រាក់ឈ្នួលបច្ចុប្បន្នលេងនៅ PSG ។
សារព័ត៌មានដដែលបានទទូចថា Neymar និងអ្នកតំណាងរបស់ខ្លួន មិនមែនដោយសារតែប្រាក់ទើបទៅអេស៉្បាញទេ ប៉ុន្តែដោយមហិច្ឆតារបស់គាត់ដើម្បីស្តារកេរ្តិ៍ឈ្មោះជាកីឡាករល្អបំផុតនៅក្នុងពិភពលោក។
រឿងរ៉ាវផ្ទេរនេះ អាចអូសបន្លាយវែងឆ្ងាយទៀត ដើម្បីឈានដល់កិច្ចព្រមព្រៀងជាផ្លូវការ ព្រោះក្រុមម្ចាស់ជើងឯកអេស៉្បាញ នឹងត្រូវយកចិត្ត PSG ដើម្បីឱ្យទម្លាក់តម្លៃខ្លួនកីឡាករ ខណៈដែលក្លិបបារាំង ចង់លក់ខ្សែប្រយុទ្ធក្នុងតម្លៃដើម ដែលបានចំណាយ ២២២លានផោន កាលពីពីរឆ្នាំមុន៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍