Connect with us

អ្នកគាំទ្រ នាំគ្នាប្រារព្ធពិធីគម្រប់ខួប១០ឆ្នាំ នៃមរណភាពរបស់ Michael Jackson

អាមេរិក៖ នៅថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០១៩ អ្នកគាំទ្រដែលមកពីបណ្តាប្រទេសដូចជា អ៊ីរ៉ង់ ជប៉ុន និង ហុងគ្រីជាដើម បាននាំគ្នាធ្វើដំណើរមកកាន់ទីក្រុង Los Angeles ដើម្បីប្រារព្ធពិធីបុណ្យគម្រប់ខួប១០ឆ្នាំ នៃមរណភាពរបស់ស្តេចចម្រៀងប៉ុបអាមេរិក Michael Jackson។ អ្នកគាំទ្ររាប់រយនាក់ បានជួបជុំគ្នា នៅកន្លែងបញ្ចុះសព ដោយមានការយំសោកសង្វេគJackson ជាខ្លាំង ហើយក៏មានការតុបតែងខ្លួន និង សម្តែងបទចម្រៀងរបស់លោកផងដែរ។

គួរបញ្ជាក់ដែរថា ស្តេចចម្រៀងប៉ុប Michael Jackson បានទទួលមរណភាព កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០០៩ ក្នុងវ័យ៥០ឆ្នាំ នៅផ្ទះរបស់លោក ស្ថិតនៅទីក្រុង Los Angeles ដោយសារតែការប្រើប្រាស់ថ្នាំជំនួយឱ្យគេងហួសកំណត់ ហើយលោកដុកទ័រ Conrad Murray ដែលជាពេទ្យប្រចាំខ្លួនរបស់ Jackson ក៏ត្រូវបានផ្តន្ទាទោស នៅឆ្នាំ២០១១ ឱ្យជាប់ពន្ធនាគារយៈពេល ៤ឆ្នាំ ពីបទសម្លាប់មនុស្សដោយអចេតនា៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម