Connect with us

អានសាររបស់បុរសម្នាក់ដែលជិតបាត់បង់គូស្នេហ៍របស់គាត់ នឹងធ្វើឱ្យអ្នកស្រក់ទឹកភ្នែកមិនខាន

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្នុងសាររបស់បុរសជនជាតិថៃដែលស្រលាញ់ភេទដូចគ្នាម្នាក់ គាត់បានបង្ហោះនៅលើបណ្តាញសង្គម បានធ្វើឱ្យមនុស្សជាច្រើនក្តុកក្តួលតាមរយៈអត្ថន័យដែលគាត់បានសរសេរ។

គាត់បានសរសេរអំពីអារម្មណ៍របស់គាត់ នៅពេលដែលគាត់ជិតបាត់បង់គូស្នេហ៍របស់គាត់ ដោយគាត់បានសរសេរថា៖ “វាជាអារម្មណ៍មួយដែលពិបាកនិយាយឱ្យត្រូវណាស់ អត់ទ្រាំឈឺចាប់ ទឹកភ្នែកស្រក់មកដោយមិនដឹងខ្លួន។ ថ្ងៃមួយ មនុស្សដែលយើងស្រឡាញ់ កំពុងតែគេងឈឺ # នឹងគ្មានថ្ងៃត្រឡប់មកដូចដើមវិញ # នឹងស្ថិតនៅក្នុងសភាពបែបនេះរហូតទៅ និយាយទៅអត់ត្រូវ និយាយទៅឈឺចាប់ខ្លាំងពីអ្វីដែលយើងសង្ឃឹមរហូតមកថា នឹងមានថ្ងៃណាមួយ មនុស្សដែលយើងស្រឡាញ់ អាចនឹងជាសះស្បើយ តែមកដល់ថ្ងៃនេះ ទើបយើងដឹងថា គេមិនអាចជាសះស្បើយបានទេ។ វាឈឺចុកចាប់ខ្លាំងមែនទែន។” ហើយគាត់ បានបញ្ចប់ដោយបានសរសេរ hashtag ជាច្រើនផងដែរ។ ប្រជាជនថៃជាច្រើនបានឃើញនូវសាររបស់គាត់មួយនេះ ហើយបាននាំគ្នាជួយលើកទឹកចិត្តគាត់ ដើម្បីឱ្យគាត់តស៊ូ និងជៀសវាងក្នុងការគិតខ្លីជាដើម៕

 

អត្ថបទ៖ ណារ៉ូត

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម