Connect with us

សមាជិកក្រុម 2NE1, Secret, Wonder Girls និង 4MINUTE នឹងសម្តែងរួមគ្នាជាថ្មីម្តងទៀត

កូរ៉េខាងត្បូង៖ ប្រិយមិត្តដែលជាអ្នកគាំទ្រ K-pop តាំងពីដើមរៀងមក ប្រាកដជាបានស្គាល់ក្រុមចម្រៀងនារីកូរ៉េ 2NE1, Secret, Wonder Girls និង 4MINUTE ដែលសុទ្ធសឹងតែជាក្រុមល្បីៗកាលពីមុន ហើយបច្ចុប្បន្ន ត្រូវបានរំសាយក្រុមបាត់ទៅហើយ។

ប្រិយមិត្តជាច្រើន តែងតែសំណូមពរឱ្យក្រុមចាស់ៗទាំងនេះសម្តែងបទល្បីរបស់ខ្លួនម្តងទៀត ដោយក្រុមទាំងនេះ មានបទពីរោះ និងក្បាច់រាំពិសេសៗជាច្រើន។ កាលពីពេលថ្មីៗនេះ កម្មវិធី Video Star ដែលជាកម្មវិធីកម្សាន្តរបស់កូរ៉េខាងត្បូង បានបង្ហាញពីការចូលរួមរបស់ សមាជិករបស់ក្រុម 2NE1 កញ្ញា Sandara Park និង Park Bom សមាជិករបស់ក្រុម Secret កញ្ញា Song Jieun សមាជិករបស់ក្រុម Wonder Girls កញ្ញា Yubin និងសមាជិករបស់ក្រុម 4MINUTE កញ្ញា Jeon Jiyoon ដែលពួកគេ នឹងធ្វើការសម្តែងរួមគ្នា និងរាំបទល្បីចាស់ៗរបស់ពួកគេ។

ចង់ដឹងថាការចូលរួមរបស់ពួកគេសប្បាយយ៉ាងណា សូមរង់ចាំតាមដានទស្សនាវគ្គថ្មីរបស់កម្មវិធី Video Star ទាំងអស់គ្នា៕

អត្ថបទ៖ ណារ៉ូត

Loading...

ពេញនិយម