Connect with us

Kompany គិតថា លោកអាចដឹកនាំក្លិប Anderlecht ដើម្បីឈ្នះជើងឯកប៊ែលហ្ស៊ិក នៅរដូវកាលក្រោយ

ប៊ែលហ្ស៊ិក៖ កីឡាករ និងជាអ្នកគ្រប់គ្រងកីឡាករ Vincent Kompany បាននិយាយថា លោកជឿជាក់ថា លោកអាចដឹកនាំក្លិប Anderlecht ទៅកាន់ពានរង្វាន់លីគកំពូលប៊ែលហ្ស៊ិក នៅរដូវកាលក្រោយ។

Anderlecht ត្រូវបានគេចាត់ទុកថា ជាក្លិបដែលទទួលជោគជ័យបំផុត នៅក្នុងបាល់ទាត់ប៊ែលហ្ស៊ិក ដែលធ្លាប់ឈ្នះជើងឯក ៣៤ដង ប៉ុន្តែពួកគេ ស្ទើរតែត្រូវកាត់ចោលទៅហើយ កាលពីរដូវកាលមុន។ Kompany បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាលើកដំបូងថា៖ “ក្នុងមួយរដូវកាល យើងត្រូវតែមានភាពប្រសើរជាងក្រុម ៥ ផ្សេងទៀត។ ប៉ុន្តែខ្ញុំជឿជាក់ថា ជាមួយនឹងការផ្លាស់ប្តូរមួយចំនួន យើងនឹងទទួលជោគជ័យ”។

សូមបញ្ជាក់ផងដែរថា Anderlecht បានខកខានចូលរួមលេងពាននៅអឺរ៉ុប ជាលើកដំបូង ក្នុងរយៈពេល ៥៦ឆ្នាំ ហើយត្រូវបានប៉ូលិស ស៊ើបអង្កេតពាក់ព័ន្ធនឹងការលាងលុយផងដែរ៕

ប្រភព៖ Trollkhmer

    Loading...

    ពេញនិយម