Connect with us

ថៃ ជិតរកឃើញបវរកញ្ញាចក្រវាលឆ្នាំ២០១៩ ប្រចាំប្រទេសហើយ

ថៃ៖ នៅសល់ពេលមិនយូរប៉ុន្មានទៀតទេ បវរកញ្ញាចក្រវាលឆ្នាំ២០១៩ ប្រចាំប្រទេសថៃ នឹងត្រូវបានគេរកឃើញហើយ។ បេក្ខនារីដែលបានចូលរួមប្រកួតនៅក្នុងឆ្នាំនេះ មានចំនួន ៥៨ នាក់ដែលមកពីទីក្រុង និងខេត្តនានា នៅក្នុងប្រទេសថៃ។ បេក្ខនារីនៅក្នុងឆ្នាំនេះ សុទ្ធសឹងតែជាបេក្ខនារីដែលមានចំណេះដឹង និងសមត្ថភាព ព្រមទាំងមានរូបសម្រស់ស្រស់ស្អាតផងដែរ។

មិនតែប៉ុណ្ណោះ ក្រៅពីបេក្ខនារីជនជាតិថៃសុទ្ធ ក៏មានបេក្ខនារីដែលជាកូនកាត់មួយចំនួន ចូលរួមប្រកួតផងដែរ ដូចជា ថៃកាត់កាណាដា កាត់អាមេរិក កាត់ស្វីស កាត់ឆេក និងកាត់ភូមាផងដែរ។

គួរបញ្ជាក់ថា រាត្រីគ្រងមកុដ នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនាខាងមុខនេះហើយ។ ចង់ដឹងថានរណា នឹងក្លាយជាបវរកញ្ញាចក្រវាលថៃប្រចាំឆ្នាំ២០១៩ សូមរង់ចាំតាមដានទស្សនាទាំងអស់គ្នា៕

អត្ថបទ៖ ណារ៉ូត

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម