គង់ ចាន់ស្រីមុំ និងស្វាមី ប្រគល់ផ្ទះ១ខ្នងដល់អ្នកមីងទីទាល់ក្រ នៅខេត្តតាកែវ
ភ្នំពេញ៖ អតីតតារាសម្តែងមួយគូ ដែលបានបាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ អ្នកនាង គង់ ចាន់ស្រីមុំ និង ស្វាមី កំពុងតែមានយីអ៊ុន ក្នុងការបើកជំនួញរកស៊ីជាមួយដៃគូសហការ ទោះជាគាត់ទាំងពីរនាក់ បានចាកចេញពីអាជីពជាតារាសម្តែងក៏ដោយ។ ប៉ុន្តែរឿងមួយ ដែលគួរឱ្យសរសើរដល់ អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី ដែលបានសហការគ្នាជាមួយមិត្តភ័កិ្ត ដឹកនាំដោយព្រះតេជគុណ ថុង រី រស់ដោយធម៌ បាននាំយកនូវថវិកា គ្រឿងបរិភោគ ព្រមទាំងប្រគល់ផ្ទះមួយខ្នង ដល់អ្នកមីងទីទាល់ក្រ ខ្វះទីពឹងម្នាក់ នៅភូមិត្រពាំងវែង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
នេះជាទឹកចិត្តដ៏ល្អប្រពៃរបស់អតីតតារាសម្តែង អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី ព្រមទាំងមិត្តភ័កិ្តដែលមានចិត្តចេះជួយគ្នា ក្នុងគ្រាអាសន្ន ទោះវាមិនធំធេងដូចគេក៏ដោយ សំខាន់គឺពួកគាត់ មានទឹកចិត្ត ចេះស្រឡាញ់ខ្មែរដូចគ្នា។ ក្រោយពីបានប្រគល់ផ្ទះមួយខ្នងទៅឱ្យអ្នកមីងរួចហើយ គេសង្កេតឃើញថា មានការកោតសរសើរយ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្ររបស់អ្នកទាំងពីរ៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍