ក្រសួង២ និង សាលាភូមិន្ទរដ្ឋបាល ប្រកាសជ្រើសរើសមន្រ្តី-សិស្សមន្រ្តីក្របខណ្ឌជិត១៤០កន្លែង
ភ្នំពេញ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសជ្រើសរើសមន្ត្រីរាជការ និង សិស្ស-និស្សិតឱ្យចូលបម្រើការងារក្នុងក្របខណ្ឌ “ក” សម្រាប់ឆ្នាំ២០១៩ ចំនួន១៤កន្លែង។ ចំណែកក្រសួងឧស្សាហកម្ម និង សិប្បកម្ម ក៏បានជម្រាបដំណឹងជូនដល់សិស្ស-និស្សិត និង សាធារណជន ក្នុងការប្រឡងជ្រើសរើសចូលបម្រើការងារជាមន្ត្រីរាជការសម្រាប់ឆ្នាំ២០១៩ចំនួន ២៧កន្លែង សម្រាប់ក្របខណ្ឌ”ក”។ រីឯសាលាភូមិន្ទរដ្ឋបាល ក៏បានប្រកាសជ្រើសរើសសិស្សមន្រ្តីជាន់ខ្ពស់លើកទី១១ សម្រាប់សិស្ស ដែលបញ្ចប់ការសិក្សាផ្នែកបរិញ្ញាបត្រ គ្រប់ជំនាញឡើងទៅ ព្រមទាំងនិស្សិត ដែលនឹងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ដោយជោគជ័យក្នុងឆ្នាំ២០១៩ ក៏ដូចជាមន្រ្តីរាជការទាំងអស់ ដែលនឹងជ្រើសរើសចំនួន៩៥កន្លែងឯណោះ។
លោកអ្នកអាចមើលសេចក្តីប្រកាស ឬ អាចទាក់ទងទៅផេករបស់ក្រសួងផ្ទាល់ដើម្បីដឹងព័ត៌មានលម្អិត៕
អត្ថបទ៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍