Gianluigi Buffon នឹងត្រឡប់ទៅ Juventus ក្រោយបញ្ចប់ការរួមរស់ជាមួយ PSG
អ៊ីតាលី៖ អ្នកចាំទី Gianluigi Buffon គ្រោងនឹងត្រឡប់មកកាន់ក្លិប Juventus វិញ ក្រោយបញ្ចប់ការរួមរស់ជាមួយ Paris Saint-Germain។ អ្នកចាំទីអ៊ីតាលីរូបនេះ បានបង្ហើបឱ្យដឹង ពីរសប្តាហ៍កន្លងមកថា បន្ទាប់ពីបញ្ចប់រដូវកាលនៅ PSG គាត់នឹងចាកចេញទៅផ្សងព្រេងថ្មី ប៉ុន្តែការផ្សងព្រេងថ្មីនេះ នឹងមិនប្លែកសម្រាប់អ្នកគាំទ្រទេ ដោយ Sky Sports Italia បានបង្ហាញថា Buffon នឹងត្រឡប់ទៅលេងជាមួយក្រុមសេះបង្កង់។
មានពាក្យចចាមអារ៉ាមថា អ្នកចាំទីជើងចាស់នេះ អាចនឹងទៅលេងនៅ Leeds United ឬ Porto តែពេលនេះត្រូវបានបញ្ជាក់ដោយសារព័ត៌មាន Sky ថា គាត់នឹងវិលត្រឡប់មកធ្វើការ ក្រោមការដឹកនាំរបស់ Maurizio Sarri នៅទឹកដី Turin ។
ទោះបីជាមិនមានពាក្យផ្លូវការណាមួយពីក្លិបនៅឡើយក៏ដោយ ក៏អ្នកដែលបញ្ចេញរឿងនេះ គឺជាដៃគូរបស់លោក Buffon ដែលធ្វើការនៅ Sky ដូច្នេះវាគួរតែជាការភ្ញាក់ផ្អើលមួយ ប្រសិនបើព័ត៌មាននេះ មិនមែនជាការពិត៕
ប្រភព៖ Trollkhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍