Connect with us

បើសិនយក Pogba មិនបាន Real នឹងទិញកីឡាកររបស់ Ajax រូបនេះជំនួសវិញ

អេស៉្បាញ៖ Donny van de Beek របស់ក្លិប Ajax ត្រូវបានដឹងថា ជាគម្រោងបម្រុងរបស់ Real Madrid នៅរដូវក្តៅនេះ ក្នុងករណីដែលពួកគេ មិនអាចចុះហត្ថលេខាយកកីឡាករ Paul Pogba បាន។

សារព័ត៌មាន MARCA ក៏បានផ្សាយដែរថា Real បានចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការលេងរបស់ Van de Beek កាលពីរដូវកាលមុន ជាពិសេសនៅក្នុងក្របខ័ណ្ឌ Champions League ហើយបានបន្ថែមកីឡាកររូបនេះ ទៅក្នុងបញ្ជីគោលដៅរបស់ពួកគេ។

ទោះជាយ៉ាងណា កីឡាកររបស់ Manchester United នៅតែជាគោលដៅ សម្រាប់ក្រុមស្ដេចស ដែលបន្តធ្វើការជាមួយគ្នា ប៉ុន្តែឥឡូវនេះ ពួកគេកំពុងរៀបចំជម្រើសផ្សេងទៀត។ ហើយគេជឿជាក់ថា កិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខាលើកីឡាករហុល្លង់នៅនេះ ត្រឹមតែ ៦០លានអឺរ៉ូ ដែលជាតម្លៃថោកជាង Pogba ផងដែរ ខណៈដែលក្រុមបិសាចក្រហម ទាមទារតម្លៃខ្លួន Pogba ជិត ១៥០លានអឺរ៉ូ។

គួរបញ្ជាក់ថា Van de Beek បានលេងសរុបចំនួន ៥៧ប្រកួត កាលពីរដូវកាលមុន សម្រាប់ក្រុម Ajax ដែលស៊ុតបញ្ចូលទីបាន ១៧គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមស៊ុតចូល ១៣គ្រាប់៕

ប្រភព៖ Trollkhmer

    Loading...

    ពេញនិយម