Silva បង្ហើបពីកីឡាករវ័យក្មេង ដែលអាចជំនួសរូបគេនៅ Man City
អង់គ្លេស៖ David Silva បានគាំទ្រកីឡាករ Phil Foden ដើម្បីបំពេញកន្លែងរបស់គាត់ នៅពេលចាកចេញពី Manchester City នៅចុងបញ្ចប់រដូវកាលក្រោយនេះ ដោយនិយាយពីកីឡាករវ័យ ១៩ឆ្នាំនេះថា បានរំឭកដល់រូបគាត់កាលនៅក្មេង។
David Silva នឹងត្រូវលេងរដូវកាលចុងក្រោយរបស់ខ្លួនជាមួយ Manchester City នៅរដូវកាល២០១៩-២០ ហើយមុនការចាកចេញពីទីក្រុងឡុងដ៍។ ខ្សែបម្រើជើងចាស់រូបនេះ ក៏បានលើកការសរសើរ Phil Foden នៅមុខអ្នកសារព័ត៌មានថា ខ្ញុំប្រាកដណាស់ថា គេនឹងក្លាយជាកីឡាករដ៏អស្ចារ្យម្នាក់ គេគឺកីឡាករល្អ ហើយនឹងក្លាយជាអ្នកជំនួសកន្លែងខ្ញុំបាន។
Silva បានបន្ថែមថា៖ “ក្រៅពីជំនាញខាងធម្មជាតិរបស់ Foden គេគឺជាមនុស្សម្នាក់ដែលមានការប្រកួតប្រជែងខ្លាំងណាស់ គាត់តែងតែចង់ឈ្នះ។ នៅពេលដែលគាត់នៅក្មេង គាត់តែងតែសួរអ្នកដទៃនូវបទពិសោធន៍ ខ្ញុំបានផ្តល់ដំបូន្មានជាច្រើនដល់គេ ដូចជារបៀបធ្វើចលនានៅលើទីលាន ហើយរូបគេ ធ្វើបានកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ”។
គួរបញ្ជាក់ថា Silva អាយុ ៣៣ឆ្នាំ ត្រូវបានគេចាត់ទុកថា ជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករដ៏ឆ្នើមបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់ក្លិប ដែលជួយពួកគេ ឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ចំនួន ៤លើក ព្រមទាំង ពានរង្វាន់ FA Cup និងពានរង្វាន់ EFL ចំនួន ៤លើក ផងដែរ៕
Trollkhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍