Connect with us

ដឹងមូលហេតុ ដែលតារាស្រីស្អាតថៃស្លាប់ ក្រោយហូរឈាមយ៉ាងច្រើន

នាង Butsaran Thongchiew តារាចម្រៀងថៃ វ័យ ២៨ឆ្នាំ បានស្លាប់ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ក្រោយដួល ហើយហូរឈាមជាច្រើន តាមមាត់ និងច្រមុះ។ ភ្លាមៗ ក្រោយស្លាប់ ពេទ្យថៃ ពុំអាចបញ្ជាក់ពីមូលហេតុនោះទេ រហូតដល់ថ្ងៃនេះ ទើបពេទ្យបញ្ជាក់ថា នាងស្លាប់ដោយសារជំងឺរបេង ប្រភេទដ៏កម្រមួយ។

លោកវេជ្ជបណ្ឌិត Prasit Watanapa ប្រធានផ្នែកឱសថ នៃមន្ទីរពេទ្យ Siriraj ក្នុងក្រុងបាងកក បានបញ្ជាក់ថា នាង Butsaran Thongchiew មានជំងឺរបេង ប្រភេទកម្រនៅក្នុងចម្រុះ។ នាងមានជាលិកាខុសប្រក្រតី ប្រវែង ពី ០,៥-១សង់ទីម៉ែត្រ ដុះនៅខាងក្រោយសន្ទះខ្យល់ ក្នុងច្រមុះ ហើយនៅពេលជាលិកានេះ ដាច់ចេញ នាងបានដួល និងមានហូរឈាមភ្លាមៗយ៉ាងច្រើន តាមមាត់ និងចម្រុះ។

លោកបន្តថា នៅឆ្នាំ២០១៧ ប្រជាជនថៃ ប្រមាណ ៨ម៉ឺននាក់ មានផ្ទុកជំងឺរបេង ដោយ ៨៣% មានជំងឺរបេងក្នុងសួត ចំណែក ១៧% មានផ្ទុកជំងឺរបេង នៅទីតាំងផ្សេងទៀត នៃរាងកាយ។ ក្នុងចំណោម អ្នកផ្ទុកជំងឺរបេង ១៧% មានតែ ១% ប៉ុណ្ណោះ កើតជំងឺរបេង នៅខាងក្រោយសន្ទះខ្យល់ក្នុងចម្រុះ។ ជំងឺរបេងប្រភេទនេះ កម្រលេចចេញរោគសញ្ញាណាស់។

លោកប្រាប់ដូច្នេះថា៖ “ករណីនាង Butsaran គឺពិតជាកម្រណាស់ នាងមិនដែលមានរោគសញ្ញាណាមួយទេ”។ ជាមួយគ្នានេះ លោកបានណែនាំថា ប្រជាជន គួរតែទៅពិនិត្យសុខភាពប្រចាំឆ្នាំ៕

    Loading...

    ពេញនិយម

    WP2Social Auto Publish Powered By : XYZScripts.com