Connect with us

ថៃ ចេញច្បាប់ហាមឃាត់ទូហ្គេម ចាប់តុក្កតា ដោយសាររឿងនេះ

ថៃ៖ ច្បាប់ហាមឃាត់ហ្គេមចាប់តុក្កតា ត្រូវបានអនុវត្តជាផ្លូវការ នៅក្នុងប្រទេសថៃ បន្ទាប់ពីតុលាការកំពូលថៃ ដាក់ហ្គេមចាប់តុក្កតា ជាប្រភេទល្បែងខុសច្បាប់ កាលពីជាង ១ទសវត្សរ៍មុន។

អាជ្ញាធរថៃ បានអះអាងកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ថា ហ្គេមចាប់តុក្កតា បានបង្វក់យុវជន ឱ្យចំណាយប្រាក់កាសជាច្រើន។ កាលពីឆ្នាំ២០០៤ តុលាការកំពូលថៃ បានចាត់ទុកហ្គេមប្រភេទនេះថា ជាល្បែងស៊ីសង។ ទន្ទឹមនេះ ហ្គេមទាត់បាល់លើតុ ក៏ត្រូវបានរាប់បញ្ចូលជាល្បែងស៊ីសងផងដែរ តែច្បាប់មិនទាន់អនុវត្តលើហ្គេមប្រភេទនេះនៅឡើយទេ។

កាលពីថ្ងៃទី២៤ ខែមិថុនា អាជ្ញាធរថៃ បានរឹបអូសម៉ាស៊ីនហ្គេមចាប់តុក្កតា ជាច្រើនកុងតឺន័រនាំចូលពីប្រទេសចិន ដែលអ្នកនាំចូលប្រកាសថា ជាគ្រឿងសង្ហារិមធម្មតាតែប៉ុណ្ណោះ៕

ប្រភព៖ Khaosod

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម