កងកម្លាំងនៅព្រំដែនវៀតណាម រឹបអូសលុយកន្លះលានដុល្លារ ពីអូប័រកម្ពុជា១គ្រឿង
វៀតណាម៖ យោងតាមសារព័ត៌មានក្នុងស្រុង Vietnam Express បានចុះផ្សាយថា កងកម្លាំងនៅព្រំប្រទល់ខាងប្រទេសវៀតណាម បានធ្វើការឃាត់អូប័រមួយគ្រឿង ដែលឆ្លងពីកម្ពុជា តាមច្រកព្រំដែន ចូលទៅទីក្រុង Chau Doc ខេត្ត An Giang កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ជាមួយទឹកប្រាក់ ៤៧ម៉ឺនដុល្លារអាមេរិក។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យ ២រូប ដែលជិះអូប័រនោះ បានព្យាយាមបើកទៅមុខដើម្បីគេចខ្លួន ទោះបីជាសមត្ថកិច្ចវៀតណាម បានធ្វើការឃាត់ក៏ដោយ។ នៅពេលសមត្ថកិច្ចវៀតណាម បើកប្រដេញ ពួកគេបានចុះពីអូប័រ រួចរត់គេចខ្លួន ចូលមកទឹកដីកម្ពុជាវិញ។ ចំពោះវត្ថុតាង លុយ ៤៧ម៉ឺនដុល្លារ ត្រូវបានសមត្ថកិច្ចវៀតណាមរក្សាទុក ដើម្បីស៊ើបអង្កេតបន្តទៀត។
Vietnam Express បន្តថា តាមច្បាប់វៀតណាម អ្នកដាក់ប្រាក់ជាប់ខ្លួន លើសពី ៥ពាន់ដុល្លារ ត្រូវប្រកាសទៅកាន់មន្ត្រីគយវៀតណាម ជាមុនសិន បើមិនដូច្នោះទេ គេអាចប្រឈមនឹងបទល្មើសដែលអាចជាប់ពន្ធនាគារារហូតដល់ ១០ឆ្នាំ៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍