Connect with us

កុំប្រើថង់ប្លាស្ទិកតែម្តងៗ! ស្តាប់ គង្ការ ប្រាប់ពីវិធីរក្សាទុកថង់ប្លាស្ទិកឱ្យប្រើបានច្រើនដង

ភ្នំពេញ៖ បន្ទាប់ពីទទួលបានការគាំទ្រច្រើនក្នុងការបង្ហោះវីដេអូទាក់ទងនឹងសម្រស់ កញ្ញា ចាន់ គង្ការ បានវិលត្រលប់មកសារជាថ្មីម្តងទៀតហើយជាមួយវីធីសាស្រ្តថ្មីដែលទាក់ទងនឹងបរិស្ថាន។ ប្រិយមិត្តប្រាកដជាបានដឹងហើយថា ថង់ប្លាស្ទិកមានផលអវិជ្ជមានដល់បរិស្ថានយ៉ាងខ្លាំង ដែលពិភពលោកកំពុងតែយកចិត្តទុកដាក់ និងចាត់វិធានការក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ កញ្ញា គង្ការ បានចែលរំលែកនូវវិធីសាស្រ្តងាយៗសម្រាប់រក្សាថង់ប្លាស្ទិកទុកដើម្បីឱ្យប្រើបានច្រើនដង ជៀសវាសក្នុងការចំណាយលុយច្រើន និងជួយទៅដល់បរិស្ថាន។វិធីសាស្រ្តងាយៗរបស់ គង្ការ នោះគឺគ្រាន់តែយើងគ្រាន់តែបត់ថង់របស់យើងទៅតាមជ្រុងរបស់វា បន្ទាប់មកយើងត្រូវសង្កត់ថង់ដើម្បីធ្វើឱ្យខ្យល់ចេញពីថង់ រួចបត់ថង់ជារាងត្រីកោណដើម្បីទុកប្រើលើកក្រោយជាការស្រេច។

បើចង់ជ្រាបច្បាស់ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

អត្ថបទ៖ ណារ៉ូត

Loading...

ពេញនិយម