Connect with us

អីយ៉ាបងស្រីដ៏ស្រស់ស្អាត ដែលគេស្គាល់ថាជាបងស្រីកញ្ញា ជីជី តារាសម្ដែង នឹងជាពិធីការិនីរបស់ស្ថានីយទូរទស្សន៍ MYTV ចេញសារមួយចង់ជួយចាស់ៗធាក់ស៊ីក្លូ

កញ្ញា ហ្សា ដែលជាម្ចាស់ហាងស៊ុបមួយកន្លែង នឹងជាបងស្រីកញ្ញា ជីជី តារាសម្ដែងនិងជាពិធីការិនីMYTV បានសរសេរសាបង្ហោះក្នុងគណនីយហ្វេសប៊ុកថា:
អាចទេ បើខ្ញុំចង់យក តាតា រឺអ៊ុធាក់ស៊ីក្លូ មកដឹកស៊ុបជូនភ្ញៀវដែលកម្មង់ទៅផ្ទះ ឬកន្លែងធ្វើការ ? បញ្ហាត្រង់ថា តើអ្នកទាំងអស់គ្នា ជាអតិថិជន ព្រមរងចាំ និងទទួលគាត់ ជំនួស ម៉ូតូឌុប ឬក្រុមហ៊ុន ដឹកជញ្ជូន ដែរ ឬអត់ ? ក្រុមហ៊ុនដឹកជញ្ជូន ទូទៅ ប្រើពេល មកដល់ហាង ពី ២០នាទី ទៅ ៣០នាទី , ស៊ីក្លូ យឺតតិចមែន តែបើប្រៀបធៀបជាមួយការរង់ចាំ ក្រុមហ៊ុនដឹកជញ្ជូន គឺប្រហែលគ្នា . សុំយោបល់ ដែលចេញពីចិត្ត ! រឿងនេះបានធ្វើអោយមិត្តភិក្តិក្នុង ហ្វេសប៊ុក កញ្ញាបានចេញមិតិ(comment) សរសើរកញ្ញាមានទឹកសប្បុរសធម៌ ចេះជួយចាស់ជរា នឹងជួយដល់សង្គមទៀត គួរឲ្យស្ងប់ស្ងែងកញ្ញាខ្លាំង។

ហើយមិត្តភិក្តិមួយចំនួនទៀត ព្រមទាំងក្រុមគ្រួសារកញ្ញាចូលរួមគាំទ្រកញ្ញា ចំណែកកញ្ញា ជីជី ដែលជាពិធីការនីស្ថានីយទូរទស្សន៍ ម៉ាយធីវី (MYTV) នឹងជាតារាសម្ដែងមួយ ក៏ពេញគាំទ្របងស្រីរបស់កញ្ញា ក្នុងទឹកចិត្តចេះជួយចារា ។

កញ្ញា ហ្សា ដែលេជាម្ចាស់ហាងស៊ុប បាននិយាយថាកញ្ញាពេញចិត្តនិងធ្វើ ព្រោះគាត់អាណិតពួកគាត់ណាស់ ព្រោះគេមិនសូវជិះស៊ីក្លូទេ ហើយឃើញគាត់សំរាកលើស៊ីក្លូតាមដងផ្លូវ ខ្វះទឹក ខ្វះបាយ អ៊ុខ្លះទៅឈឺទៀត តែខំប្រឹងដើម្បីរកលុយផ្ញើរទៅគ្រួសារនៅស្រុកកំណើត ដូចកញ្ញា ផ្តើមគំនិតនេះឡើងដើម្បីជួយគាត់រកប្រាក់បានខ្លះសំរាប់ផ្គប់ផ្គង់ក្នុងគ្រួសារ ។  ពិតជាមិនសរសើរមិនបានមែននូវទឹកចិត្តកញ្ញា តើមានម្ចាស់ហាងណាខ្លះមានចិត្តដូចកញ្ញាទេដើម្បីជួយចាស់ជរាដូចគាត់ ហេតុដូចនេះសូមបងប្អូនគាំទ្រនៅទឹកចិត្តកញ្ញាផង៕
អត្ថបទ: ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម