លោក នីកូ ប្រកាសមិនទទួលខុសត្រូវចំពោះជនមិនស្គាល់មុខដែលបានយក…
ភ្នំពេញ៖ តារាចម្រៀងដែលមិនអាចមានអ្នកណាធ្វើដូច ជាពិសេសសម្លៀកបំពាក់ ការតុបតែងបែបកូរ៉េ និងក្បាច់រាំរបស់គាត់ លោក នីកូ ថ្មីៗនេះ បានប្រតិកម្មយ៉ាងខ្លាំងចំពោះជនមិនស្គាល់មុខ ដែលបានបង្កើតជាហ្វេសប៊ុក ដោយតាំងខ្លួនជា នីកូ ហើយបានដាក់ឈ្មោះរបស់គាត់ថែមទៀត។
លោក នីកូ បានបញ្ចេញសារមួយចំនួននៅប្រព័ន្ធផ្សព្វផ្សាយ Instargram របស់លោក ដោយសរសេរថា៖ “ Account ឈ្មោះ Nico Valentine នេះជា Account ក្លែងក្លាយ ដែលបានជាប់ពន្ធធនាគារកាលពីលើកមុន ដោយសារមានការបោកប្រាសលុយ និងសម្ភារៈផ្សេងៗ ពីអ្នកគាំទ្ររបស់ខ្ញុំ Account នេះ នៅតែបន្តប្រើប្រាស់រហូតដល់ពេលបច្ចុប្បន្ន ខ្ញុំបាទ នីកូ មិនទទួលខុសត្រូវរាល់បញ្ហាផ្សេងៗ ពាក់ព័ន្ធទៅនឹងសកម្មភាពរបស់ Account មួយនេះ ព្រោះខ្ញុំបានផុស ជាច្រើនលើកថា Account មួយនេះ មិនមែនជារបស់ខ្ញុំឡើយ”៕
លោក នីកូ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តយុវវ័យ ជាពិសេសមិត្តយុវវ័យស្រីៗ ដោយសារបែបនេះទើបធ្វើឱ្យ នីកូ អាចរកចំណូលបានជាច្រើនពីការថតស្ព័តពាណិជ្ជកម្ម និងការចេញលក់នូវអាល់ប៊ុមចម្រៀងរបស់គាត់ម្តងៗ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- នីកូ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍