Connect with us

ManUtd ឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខានាំយកខ្សែការពាររបស់ Crystal Palace តម្លៃ ៧០លានដុល្លារ

អង់គ្លេស៖ Manchester United បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយក្លិប Crystal Palace ដើម្បីចុះហត្ថលេខាលើខ្សែការពារស្តាំ Aaron Wan-Bissaka ។

កិច្ចព្រមព្រៀងនេះមានតម្លៃ ៥០លានផោន ហើយកីឡាករអាយុក្រោម ២១ឆ្នាំរបស់ក្រុមជម្រើសជាតិអង់គ្លេសនឹងត្រូវធ្វើដំណើរទៅធ្វើតេស្តសុខភាពឲ្យបានឆាប់មុនពេលឈប់សម្រាក។ ក្រុមបិសាចក្រហមបានផ្តល់កុងត្រារយៈពេលវែង និងប្រាក់ឈ្នួលរហូតដល់ ៨ម៉ឺនផោនក្នុងមួយសប្ដាហ៍។

រូបគេនឹងក្លាយជាកីឡាករដែលក្រុមបិសាចក្រហមទិញតម្លៃខ្ពស់បំផុតទី៥ របស់ក្លិប Old Trafford នៅពីក្រោយ Paul Pogba, Romelu Lukaku, Angel di Maria និង Fred ៕

ប្រភព៖ Trollkhmer

    Loading...

    ពេញនិយម