Connect with us

ជនល្មើសជាអ្នកណា ក្នុងករណីបំពុលសម្លាប់ស្ត្រីម្នាក់ ដោយគ្មានមូលហេតុ

ភ្នំពេញ៖ ហេតុការណ៍មួយ បានកើតឡើងមិនចេះចប់ ក្រោយពីចាប់ជនល្មើសដែលចាក់ សម្លាប់ម្តាយនិងកូនមក ឥឡូវនេះ ក៏មានករណីមួយទៀត កើតឡើង ធ្វើឱ្យក្រុមស៊ើបអង្កេត CIT កាន់តែពិបាក ដោយសារតែករណីសម្លាប់ ចេះតែមានជាបន្តបន្ទាប់។

សប្តាហ៍នេះ ក៏មានករណីមួយទៀត បានកើតឡើង នៅក្នុងគ្រួសារមួយ ដោយជនល្មើស បានបំពុលសម្លាប់ស្ត្រីម្នាក់ ដោយគ្មានអ្នកដឹងពីមូលហេតុនៃការសម្លាប់ស្ត្រីនេះឡើយ។ ក្រោយពេលឃាតករ បានបំពុលថ្នាំសម្លាប់ស្ត្រីនេះរួច បុរសត្រូវជាស្វាមី និងកូន ក៏បានទៅដាក់ពាក្យបណ្តឹង ហើយក្រុមស៊ើបអង្កេត CIT ក៏បានប្រតិបតិ្តការ ចុះស៊ើបអង្កេត ដើម្បីស្វែងរកជនល្មើស យកមកដាក់ទោសតាមច្បាប់ ប៉ុន្តែការស៊ើបអង្កេត នៅតែមិនទាន់ដឹងថា នរណាជាឃាតករ ដែលបំពុលសម្លាប់ស្ត្រីរងគ្រោះនៅឡើយនោះទេ។

បើចង់ដឹងច្បាស់ សូមកុំភ្លេចចូលរួមទស្សនាខ្សែភាពយន្តរឿងភាគរបស់ស្ថានីយទូរទស្សន៍ CTN រឿង “ឧក្រិដ្ឋជន”។ រឿង “ឧក្រិដ្ឋជន” ចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ CTN វេលាម៉ោង ៧យប់ និង ទូរទស្សន៍ MYTV វេលាម៉ោង ១ថ្ងៃត្រង់ តទៅ៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម