ប្រុសៗ ដែលយប់ឡើង ចូលគេងយឺត ប្រយ័ត្នងាប់មេជីវិត អត់កូន
រាល់ថ្ងៃនេះ ប្រុសៗគ្នាយើង ប្រហែលមិនងាយចូលដេកទេ ព្រោះអ្នកខ្លះ នៅបង្ហើយការងារដែលនៅសល់ ខ្លះទៀតនៅលេងឆាត ឬនិយាយទូរសព្ទជាមួយសង្សារ ឬក៏មានបញ្ហាស្មុគស្មាញ គេងមិនលក់។ តែការចូលគេងយប់ជ្រៅ មិនល្អនោះទេ ព្រោះអាចធ្វើឱ្យប្រុសៗ ងាប់មេជីវិតឈ្មោល ពិបាក ឬគ្មានកូនតែម្ដង។
លោកសាស្ត្រាចារ្យ Hans Jakob Ingerslev អ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Aarhus របស់ដាណឺម៉ាក បានបញ្ជាក់ថា មូលហេតុដោយសារប្រុសៗគេងមិនគ្រប់គ្រាន់ មានបញ្ហាស្មុគស្មាញ កើនឡើង និងអាចប៉ះពាល់ដល់មេជីវិត។ ការសិក្សា ក៏បានលើកឡើងថា ប្រុសៗ ដែលចង់មានកូន គួរឆាប់ចូលគេង មុនម៉ោង ១០:៣០នាទីយប់។
ការសិក្សា រកឃើញថា ប្រុសៗចូលគេងមុនម៉ោង ១០:៣០នាទីយប់ ទំនងមានមេជីវិតឈ្មោល ២,៧៥ ដង ល្អជាងអ្នកចូលគេងនៅម៉ោង ១១:០០នាទីយប់។ ប្រុសៗ គេង ពី ៧ម៉ោងកន្លះ-៨ម៉ោង មានមេជីវិតឈ្មោលល្អ ជួយបង្កើនសមត្ថភាពមានកូនតាមធម្មជាតិបាន។
ការសិក្សានេះ ត្រូវបង្ហាញនៅសន្និសីទប្រចាំឆ្នាំ របស់ European Society of Human Reproduction and Embryology (ESHRE) នៅទីក្រុងវ្យ៉ែន ប្រទេសអូទ្រីស។ អ្នកចូលរួមក្នុងការសិក្សា ជាមធ្យម មានអាយុ ៣៤ឆ្នាំ។
ចំណែកវេជ្ជបណ្ឌិត Christopher Barratt សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Dundee របស់ស្កុតឡែន បានលើកឡើងថា ប្រសិនបើប្រុសៗ គេងមិនគ្រប់គ្រាន់ទេ វានឹងប៉ះពាល់លើមេតាប៉ូលិស ហើយមានផលប៉ះពាល់លើគុណភាពមេជីវិត៕
ប្រភព៖ Hello Krupet
- អត្ថបទទាក់ទង :
- សុខភាព

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍