Connect with us

ធ្លាប់តែឃើញ អ្នកនាង យុគ ចិន្តា ធ្វើពិធីការិនីក្នុងកម្មវិធីប្រគំតន្ត្រី តែលើកនេះ…

ភ្នំពេញ៖ ប្រិយមិត្តស្គាល់ច្បាស់ហើយ ពិធីការិនីដ៏មានវោហារសព្ទរបស់ស្ថានីយទូរទស្សន៍ CTN និង MyTV គឺអ្នកនាង យុគ ចិន្តា ដោយអ្នកនាង កាន់តែធ្វើឱ្យទស្សនិកជន ចាប់អារម្មណ៍លើរូបគាត់ កាលពីពេលថ្មីៗនេះ។ ធ្លាប់តែឃើញអ្នកនាងធ្វើជាពិធីការិនី ក្នុងកម្មវិធីប្រគំតន្ត្រីធំៗ លើកនេះ គាត់បានផ្លាស់មកធ្វើជាពិធីការិនី ក្នុងកម្មវិធីហ្គេមវិញម្តង។ ពិធីការិនីជើងចាស់ដ៏ឆ្នើមរូបនេះ បានអធិប្បាយបញ្ចេញវោហារសព្ទ លាយឡំជាមួយភាពកំប្លុកកំប្លែងរបស់គាត់ ធ្វើឱ្យទស្សនិកជន ទស្សនាកម្មវិធីរបស់គាត់ហើយ កាន់តែជក់ចិត្ត។

អ្នកនាង យុគ ចិន្តា ធ្លាប់ជាពិធីការិនីក្នុងការប្រគំតន្ត្រីដូចជា “សោភណ្ឌតន្ត្រី CTN” តែពេលនេះ គាត់ត្រូវបានផលិតករកម្មវិធីហ្គេម អញ្ជើញមកចូលរួមធ្វើជាពិធីការិនី ក្នុងកម្មវិធីហ្គេម “Eragold” របស់ស្ថានីយទូរទស្សន៍ MyTV វិញម្តង ។ នេះជាលើកដំបូងសម្រាប់អ្នកនាង យុគ ចិន្តា ដែលបានក្លាយជាពិធីការិនី ដែលពោរពេញដោយភាពកំប្លុកកំប្លែង សប្បាយរីករាយ ជាមួយនឹងតារាសម្តែងជាច្រើនដួង ដែលបានចូលរួមលេងនៅក្នុងកម្មវិធីហ្គេមមួយនេះ។ កម្មវិធីហ្គេមកម្សាន្ត “Eragold” ធ្វើការចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ MYTV រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៦:៣០នាទីយប់ តទៅ៕

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម