Connect with us

មកដឹងពីវិធីរុករក ជនរងគ្រោះ ក្នុងហេតុការណ៍រលំបាក់អគារ ដោយប្រើសុនខ

ភ្នំពេញ៖ លោក ហ៊ិន រតនា បានផ្តល់បទសម្ភាសដល់ Mytv Plus ថា លោកបានបង្ហាត់សុនខប្រភេទ Belgian Shepherd ដែលត្រូវបានគេស្គាល់ថា ប៊ែលហ្ស៊ិកម៉ាលីន។ លោកត្រូវបានស្នើសុំឱ្យចូលរួមការរុករកជនរងគ្រោះក្នុងហេតុការណ៍រលំបាក់អគារ នៅខេត្តព្រះសីហនុ ដោយនាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកទេសនៃក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់លោក មួង សុធា ដែលប្រធាននាយកដ្ឋាន។

សម្រាប់បេសកកម្មរុករកជនរងគ្រោះបាក់រលំអគារ៧ជាន់នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កាលពីសប្តាហ៍មុន លោក ហ៊ិន រតនា បានទៅដល់កន្លែងកើតហេតុនៅវេលាម៉ោង ៩យប់ ប៉ុន្តែលោក មិនទាន់អាចចាប់ផ្តើមបេសកកម្មភ្លាមៗបានឡើយ ដោយសារតែត្រូវគិតពីសុវត្ថិភាពជាមុនសិន។ ដោយសារតែសត្វសុនខរបស់លោក ដែលមានឈ្មោះ Tommy បានហ្វឹកហាត់ជំនាញហិតក្លិនស្វែងរកសាកសព ដូចនេះ នៅរសៀលថ្ងៃទី២៣ Tommy បានហិតរកឃើញកន្លែងដែលជនរងគ្រោះ បានស្លាប់។ ជាលទ្ធផល ក្រុមរបស់លោក ក៏បានរកឃើញសាកសពជនរងគ្រោះចំនួន ២ នាក់។

លោក ហ៊ិន រតនា សង្ឃឹមថា ការខិតខំប្រឹងប្រែងមួយនេះ នឹងអាចជួយជាប្រយោជន៍ដល់សង្គមជាតិបានច្រើន។ ហើយបច្ចុប្បន្នក្រុម K9 បានជួយមនុស្សជាតិ ក្នុងការដោះមីន ក៏ដូចជា ការប្រឆាំងគ្រឿងញៀនផងដែរ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម