Connect with us

Atletico Madrid ផ្តួល Real Madrid ក្រសោបយកពានរង្វាន់ UEFA Super Cup ជាលើកទី៣

Real Madrid បានចាប់ផ្តើមការប្រកួតជាផ្លូវការលើកដំបូងដោយគ្មាន អ្នកចាត់ការ Zinedine Zidane និង ខ្សែប្រយុទ្ធ Cristiano Ronaldo ហើយពួកគេក៏បានជួបភាពខកចិត្ត ព្រោះចាញ់គូប្រជែងរួមទីក្រុង Atletico Madrid របូតពានរង្វាន់ UEFA Super Cup ២០១៨។ ការប្រកួតនាទីក្រុង Tallinn ប្រទេសអេស្តូនី កាលយប់មិញ ក្រុមការពារជើងឯក Real Madrid ប៉ងវាយលុកដៃគូមិនសំចៃជើង តែលេងបានត្រឹម ៤៩វិនាទី បែរជាត្រូវ Diego Costa ស៊ុតនាំមុខ១គ្រាប់មុនទៅវិញ។

យ៉ាងណាក្តី នាទី២៧ Karim Benzema តាមសងស្មើបានសម្រេច។ នៅនាទី៦៣ Sergio Ramos មានឱកាសទាត់បាល់ពិន័យ១១ម៉ែត្រ អោយ Real Madrid នាំមុខវិញ តែ Diego Costa ដដែល តាមសងស្មើអោយក្រុមអ្នកចាត់ការ Diego Simeone ផងដែរ។ លទ្ធផលប្រទាញប្រទង់គ្នា ឈានដល់ការថែមម៉ោង១៥នាទី ២ដង។

នៅវេលានេះ Saul Niguez បានទាត់ចូល១គ្រាប់នៅនាទី៩៩ មុនពេល ខ្សែបម្រើ Koke បន្ថែម១គ្រាប់ទៀតនៅនាទី១០៤ ជួយអោយ Atletico ឈ្នះ Real Madrid ដោយលទ្ធផល ៤-២ តែម្តង។ គួរបញ្ជាក់ថា នេះជាការក្រសោបយកជើងឯក UEFA Super Cup ជាលើកទី៣ ក្នុងប្រវត្តិសាស្ត្ររបស់ Atletico Madrid បន្ទាប់ពីបានឈ្នះនៅឆ្នាំ ២០១០ និង ២០១២៕

 

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម