Connect with us

អឺរ៉ុបក្ដៅខ្លាំង ខណៈផែនទីឧតុនិយមចេញរូបក្បាលខ្មោច គួរឱ្យខ្លាច

បរទេស៖ ទ្វីបអឺរ៉ុប កំពុងជួបប្រទះនឹងរលកកម្ដៅ ក្នុងកំណត់ត្រាមួយមិនធ្លាប់មាន ខណៈការព្យាករអាកាសធាតុ បានបង្ហាញរូបក្បាលខ្មោច នៅលើផែនទីនៃប្រទេសបារាំង ដែលបានចេញផ្សាយកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ។

យោងតាមការព្យាកររបស់វេបសាយឧតុនិយម បានបង្ហាញថា សីតុណ្ហភាពនៅទ្វីបអឺរ៉ុប ជាមធ្យមបានកើនដល់ជាង ៤០អង្សា បណ្ដាលឱ្យសាលារៀនជាច្រើន ត្រូវបានបិទទ្វារ ហើយអាជ្ញាធរអឺរ៉ុប បានដាក់ទឹកបាញ់នៅតាមទីសាធារណៈនានា ដើម្បីរួមចំណែកកាត់បន្ថយកម្ដៅ។

នេះជាកំណត់ត្រាថ្មីមួយ មិនធ្លាប់មាននៅអឺរ៉ុប ចាប់តាំងពីឆ្នាំ២០០៣ ដែលរលកកម្ដៅមួយ បានសម្លាប់មនុស្ស ១៥០០០ នាក់ នៅប្រទេសបារាំង។ អាជ្ញាធរបារាំង បានឱ្យដឹងថា មនុស្ស ៣នាក់ បានស្លាប់ ដោយសាររលកកម្ដៅ ក្នុងឆ្នាំ២០១៩នេះ៕

ប្រភព៖ Business Insider

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម