Connect with us

តារាសម្តែងដ៏ល្បី Fang Bingbing ប្រកាសផ្តាច់ពាក្យជាមួយគូដណ្តឹង

ប្រទេសចិន៖ កាលពីម្សិលមិញព័ត៌មានកក្រើកពីការបែកបាក់របស់គូស្នេហ៍ដ៏ល្បីប្រចាំប្រទេសកូរ៉េ លោក Song Joong-ki និង អ្នកនាង Song Hye-kyo បានធ្វើឱ្យអ្នកគាំទ្រនៅតាមបណ្តាប្រទេសជាច្រើនមានការភ្ញាក់ផ្អើល និង សោកស្តាយជាខ្លាំង។

ស្រដៀងគ្នានេះដែរ កាលពីម្សិលមិញនារសៀលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៩ តារាដ៏ល្បីប្រចាំប្រទេសចិន កញ្ញា Fang Bingbing និង លោក Li Chen ក៏បានប្រកាសពីការបែកបាក់គ្នានៅលើបណ្តាញសង្គមរបស់ខ្លួនផងដែរ គួរបញ្ជាក់ថា អ្នកទាំងពីរបានប្រកាសភ្ជាប់ពាក្យជាមួយគ្នានៅខែកញ្ញា ឆ្នាំ២០១៧ ក្នុងថ្ងៃកំណើត Fang Bingbing ៣៦ឆ្នាំ។

រយៈពេលជិត២ឆ្នាំដែលបានកាន់ដៃគ្នាក្នុងនាមជាគូដណ្តឹង តែពេលនេះអ្នកទាំងពីរបានប្រកាសពីការផ្តាច់ពាក្យ និង រាប់អានគ្នាជាមិត្តភក្តិវិញ ប៉ុន្តែអ្នកទាំងពីរមិនបានបង្ហាញពីមូលហេតុនៃការបែកបាក់នេះឡើយ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម