Connect with us

ក្រោយដៃគូចាស់ចាកចេញទៅ សុខ ពិសី ចាប់ដៃគូថ្មីជាមួយ ឆាយ វីរៈយុទ្ធ ធ្វើឱ្យកក្រើកមិត្តយុវវ័យម្តងទៀត

ភ្នំពេញ៖ សុខពិសី ក្រោយពីបាត់ដៃគូចាស់ លោក ខេមរៈ សេរីមន្ត មកក៏ចាប់ផ្តើមច្រៀងទោលតែម្នាក់ឯងពីព្រោះមិនទាន់រកដៃគូថ្មីបាននោះឡើយ។ នាពេលឥឡូវនេះកំពូលតារាចម្រៀង កញ្ញា សុខ ពិសី ដែលកំពុងតែមានភាពល្បីល្បាញ ស្ថិតក្នុងដួងចិត្តមិត្តយុវវ័យ ហើយក៏ទទួលបានជោគជ័យលើមុខជំនួញតំណាងផលិតផលមួយរបស់ប្រទេសកូរ៉េផងដែរ។

ម្ចាស់បទ “គេមិនបានស្រឡាញ់យើងទេ ”កញ្ញា សុខ ពិសី ក៏សម្រេចចិត្តចាប់ដៃគូជាមួយ លោក ឆាយ វីរៈយុទ្ធ ចេញនៅបទចម្រៀងថ្មីៗជាច្រើន សុទ្ធសឹងតែមានអត្ថន័យ ដែលចង់បង្ហាញនូវក្តីស្រឡាញ់ស្មោះត្រង់រវាងងគូស្នេហ៍ទាំងពីរ ធ្វើឱ្យទាក់ទាញអារម្មណ៍មិត្តៗយុវវ័យ។ សុខ ពិសី និង ឆាយ វីរៈយុទ្ធ កម្រច្រៀងរួមគ្នាណាស់ ភាគច្រើនច្រៀងតែម្នាក់ៗនោះទេ ប៉ុន្តែលើកនេះផលិតកម្មសាន់ដេ ក៏សម្រេចចិត្តឱ្យអ្នកទាំងពីរ ច្រៀងរួមគ្នាម្តង ហើយក៏កំពុងថត MV ដើម្បីត្រៀមចេញក្នុងពេលឆាប់ៗនេះផងដែរ៕

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម