យុវជនម្នាក់ ជួយជីវិតក្មេងតូចដែលធ្លាក់ពីផ្ទះកម្ពស់២ជាន់ ទទួលរង្វាន់៣៥ដុល្លារ (មានវីដេអូ)
តួកគី៖ យុវជនអាយុ ១៧ឆ្នាំម្នាក់ បានជួយសង្គ្រោះក្មេងតូច អាយុ ២ឆ្នាំ ដែលបានធ្លាក់ពីផ្ទះកម្ពស់ ២ជាន់ ឱ្យរួចផុតពីការគ្រោះថ្នាក់ដល់ជីវិត ដោយបានចាប់ទាន់ពេលវេលា នៅទីក្រុងមួយនៅក្នុងប្រទេសតួកគី។
យុវជនឈ្មោះ Feuzi Zabaat ដែលមានដើមកំណើតពីប្រទេសអាល់ហ្សេរី ជាកម្មករនៅហាងស៊ុមរូបថតមួយកន្លែង នៅក្បែរផ្ទះដែលកុមារតូចជនជាតិស៊ីរី ឈ្មោះ Doha Muhammed បានធ្លាក់ពីបន្ទប់ផ្ទះបាយ។ ក្មេងតូចនោះ មិនមានរបួសអ្វីឡើយ។ ក្រោយហេតុការណ៍នេះ យុវជនខាងលើ ទទួលបានប្រាក់រង្វាន់ ប្រហែល ៣៥ដុល្លារអាមេរិក ពីក្រុមគ្រួសាររបស់ក្មេងស្រីនោះ៕
សូមទស្សនាវីដេអូ៖
ប្រភព៖ Reuters
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍