ដេននី ក្វាន់ ធ្លាក់ខ្លួនឈឺកំពុងសម្រាកព្យាបាលនៅប្រទេសថៃ
ភ្នំពេញ៖ ទស្សនិកជននៅចាំបានទេ តារាសម្តែងដែលមានស្បែក សខ្ចី និងស៊ិចស៊ី ដែលបានបាត់មុខអស់រយៈពេលជាយូរមក ឥឡូវនេះគាត់កំពុងតែមានបញ្ហាផ្នែកសុខភាព។ ក្រោយពីការបាត់ខ្លួនពីសិល្បៈ ក៏បានលេចលឺថា កញ្ញា ដេននី ក្វាន់ មានជំងឺជាប់កាយ កំពុងតែសម្រាកព្យាបាលនៅឯប្រទេសថៃ។
មិនត្រឹមតែប៉ុណ្ណឹងនោះទេ កញ្ញា ដេននី ក្វាន់ ក៏មិនអផ្សុកដែរ ពីព្រោះគូស្នេហ៍ត្រូវជាអនាគតស្វាមី បានថ្នាក់ថ្នមមើលថែ ធ្វើឱ្យការសម្រាកព្យាបាលជំងឺរបស់កញ្ញា ដេននី ក្វាន់ បានធូរស្រាលជាងមុន។ ចាប់តាំងពីអ្នកគាំទ្របានឃើញរូបថតដ៏មានអត្ថន័យ ក៏នាំគ្នា Comment ជូនពរកញ្ញា ដេននី ក្វាន់ អោយឆាប់ជាពីជំងឺ ដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃពិសេសផងដែរ។
ទោះជាយ៉ាងណា កញ្ញា ដេននី ក្វាន់ ក៏មិនបានបញ្ជាក់ពីស្ថានភាពជំងឺរបស់គាត់នោះទេ ក៏មិនដឹងថាតើគាត់មានជំងឺអ្វីនោះដែរ។ ប៉ុន្តែមានប្រភពមួយចំនួនបានលេចលឺថាកញ្ញាមានបញ្ហាអាឡាក់ស៊ីលើស្បែក៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍