ស្ងាត់ៗ វណ្ឌី ពិសិទ្ធ តួអង្គរឿងគ្រាប់ពេជ្រ លួចទៅថតរឿងនៅឥណ្ឌា
ភ្នំពេញ៖ លើកនេះលេងមែនទែនធ្វើឱ្យ លោក វណ្ឌី ពិសិទ្ធ ហួសចិត្តស្មានតែរូបខ្លួនជាតួសម្តែងឥណ្ឌា ពិតជាគួរឱ្យចង់សើចព្រោះមុខមាត់ដូចគ្នាខ្លាំងណាស់ ហើយក៏មានអ្នកយល់ច្រឡំជាច្រើនផងដែរ។ សព្វថ្ងៃនេះ លោក វណ្ឌី ពិសិទ្ធ មានតួនាទីជាជំនួយការអ្នកដឹកនាំការផលិត និងក៏ជាពិធីករផងដែរនោះ បានធ្វើការផុសរូបមួយសន្លឹកដែលមានមុខមាត់ស្រដៀងគ្នានឹងលោក ហើយលោកបាននិយាយថា “ខ្ញុំសូមបញ្ជាក់ថានេះមិនមែនជារូបខ្ញុំ ហើយខ្ញុំក៏មិនធ្លាប់បានសម្តែងក្នុងរឿង Aladdin ដែរ!”។ រូបថតមួយនេះបានធ្វើឱ្យមិត្តសិល្បករ នាំគ្នាយល់ច្រឡំ ស្មានតែរូបលោក វណ្ឌី ពិសិទ្ធ ហើយក៏បានបញ្ចេញមតិទៅរូបថតដោយសរសេរថា “១០០% ច្បាស់ណាស់ថាមិនមែនជាបង ព្រោះគេមានរោមដៃ ឯបងឯងអត់មានទេ” ។ ទោះជាយ៉ាងណា លោក វណ្ឌី ពិសិទ្ធ បានបញ្ជាក់ហើយថានេះមិនមែនជារូបរបស់គាត់នោះទេ៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍