Connect with us

រាជរដ្ឋាភិបាល អភិវឌ្ឍគោលនយោបាយអេកូទេសចរណ៍ និងតំបន់ឆ្នេរ

ភ្នំពេញ៖ ដើម្បីឆ្លើយតបនឹងកំណើនវិស័យទេសចរណ៍នៅកម្ពុជា ក្រសួងទេសចរណ៍ កំពុងរៀបចំច្បាប់ និងបទប្បញ្ញត្តិ លើការគ្រប់គ្រងអេកូទេសចរណ៍ និងតំបន់ឆ្នេរ។ ក្រសួង បានសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ចងក្រងជាឯកសារច្បាប់ ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍក្នុងឧស្សាហកម្មទេសចរណ៍។

ក្រសួងទេសចរណ៍បានឱ្យដឹងថា គោលនយោបាយអេកូទេសចរណ៍ និងតំបន់ឆ្នេរ បង្កើតឡើងដើម្បីធានានូវការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ក៏ដូចជា ការការពារបរិស្ថាន និងអភិបាលកិច្ចល្អ។

ក្រសួង បានបង្កើតបទប្បញ្ញត្តិ និងឯកសារច្បាប់ ដើម្បីគ្រប់គ្រងទេសចរណ៍ ក៏ប៉ុន្តែមិនទាន់ឆ្លើយតបនឹងការអភិវឌ្ឍនៅកម្ពុជា ក្នុងតំបន់ និងនៅលើសាកលលោកទាំងមូលទេ។ ដូច្នេះ ក្រសួង កំពុងអភិវឌ្ឍគោលនយោបាយទេសចរណ៍បន្ថែមទៀត។ កាលពីឆ្នាំ២០១៨ កម្ពុជា ទទួលភ្ញៀវអន្តរជាតិប្រមាណ ៦,២ លាននាក់ កើនឡើង ១១ភាគរយ បើធៀបនឹងឆ្នាំ២០១៧៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម