Connect with us

សើចទៀតហើយ ព្រោះតែចង់មើលឃើញវិញដឹងអី…

ភ្នំពេញ៖ ពិតជាអស់សំណើចទៀតហើយនៅក្នុងសប្តាហ៍នេះ ព្រោះតែភ្នែកមើលមិនឃើញ ខ្លាចគេឆក់យកសង្សារសុខចិត្តទៅមន្ទីពេទ្យដើម្បីវះកាត់ប្តូរកែវភ្នែក ចុងក្រោយលោះព្រលឹងចុងសក់។ ការវះកាត់ប្តូរកែវភ្នែកវាមិនងាយស្រួលនោះទេ លើកនេះកំលោះសង្ហា ដែលបានប្តូរយកគ្រាប់ភ្នែកខ្មោចមកដាក់ព្រោះតែចង់មើលឃើញ មានអីគ្រាន់បើកភ្នែកភ្លាម ទាំងគ្រូពេទ្យ និងសង្សារ ញាក់សាច់តែម្តង។

កម្មវិធីកំប្លែង “តោះសើច” លើកនេះធានាថាសើចតាំងពីដើមដល់ចប់ ជាមួយរឿង “គ្រាប់ភ្នែកអ្នកណា” ដោយមានការចូលរួមពីតារាសម្តែង និង តារាកំប្លែងជាច្រើនដួង ធ្វើឱ្យសាច់រឿងមួយនេះកាន់តែជក់ចិត្ត ហើយក៏មានការទស្សនាជាច្រើននាក់ោផងដែរ។ រឿងកំប្លែង “គ្រាប់ភ្នែកអ្នកណា” ក្នុងកម្មវិធី “តោះសើច” ធ្វើការចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃ សៅរ៍ វេលាម៉ោង ៨យប់ តទៅ៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម