Connect with us

លោក គួច ចំរើន ផ្ញើសារលាអ្នកកំពង់ចាម មុនផ្ទេរទៅខេត្តព្រះសីហនុ

កំពង់ចាម៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ដែលនឹងផ្ទេរទៅកាន់ខេត្តព្រះសីហនុ ជំនួសលោក យន្ត មីន បានសរសេរសារមួយ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ។

លោក គួច ចំរើន បានសរសេរដូច្នេះថា៖ “គិតត្រឹមរសៀលនេះ រយៈពេល២ឆ្នាំ និង១ថ្ងៃកន្លះ ដែលខ្ញុំចូលកាន់តំណែង ជាអភិបាលខេត្តកំពង់ចាម បើទោះបីជារយៈពេលខ្លី ក៏មនោសញ្ចេតនា ដួងចិត្តរបស់ខ្ញុំ បានចងចាំ និងដក់ជាប់ក្នុងក្រអៅបេះដូងជានិច្ច នូវទឹកចិត្តដ៏ល្អប្រពៃ ស្វាគមន៍ រួសរាយរាក់ទាក់សោមនស្ស របស់ព្រះសង្ឃ មន្ត្រីរាជការ ប្រជាជនទូទាំងខេត្តកំពង់ចាម ដែលចូលរួមសហការក្នុងដំណើរការងាររដ្ឋបាល និងការអភិវឌ្ឍខេត្តកំពង់ចាមទទួលបានជោគជ័យ។ ខ្ញុំសូមជូនពរប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខ សុខភាពល្អ និងរកទទួលទានកាន់តែរីកចំរើន”។

សូមរំឭកថា លោក គួច ចំរើន ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តព្រះសីហនុ ជំនួស លោក យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ ដែលលាលែងពីតំណែង និងថ្មីៗនេះ ត្រូវបានដំឡើងឋាន្តរស័ក្តិដល់ផ្កាយ៤ និងជារដ្ឋលេខាធិការក្រសួងការពារជាតិ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម