Connect with us

ជប៉ុន បើកឱ្យនេសាទត្រីបាឡែន សាជាថ្មី ក្រោយហាមឃាត់ជាង ៣ទសវត្សរ៍

ជប៉ុន៖ អ្នកនេសាទនៅប្រទេសជប៉ុន បានចាប់ផ្ដើម ចេញចាប់ត្រីបាឡែន ជាលើកដំបូង ក្នុងរយៈពេលជាង ៣ទសវត្សរ៍ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩នេះ បន្ទាប់ពីការសម្រេចដ៏ចម្រូងចម្រាសរបស់ទីក្រុងតូក្យូ ក្នុងការដកខ្លួនចេញពីគណៈកម្មការ ត្រីបាឡែនអន្តរជាតិ។

ការនេសាទត្រីបាឡែន ត្រូវបានរិះគន់ ពីបរិស្ថានវិទូ និងប្រទេសដែលប្រឆាំងនឹងការនេសាទត្រីបាឡែន ក៏ប៉ុន្តែសម្រាប់ប្រទេសជប៉ុន វាជារឿងដ៏ត្រេកអរមួយ សម្រាប់សហគមន៍នេសាទត្រីបាឡែនជប៉ុន ដែលពួកគេបានចាត់ទុកជាប្រពៃណី។ ប្រធានសមាគមនេសាទត្រីបាឡែនជប៉ុន បានប្រាប់សារព័ត៌មានថា ការបើកឱ្យនេសាទត្រីបាឡែន សាជាថ្មីនេះ ជារឿងគួរឱ្យរំភើបត្រេកអរមួយសម្រាប់ពួកគេ និងបានផ្ដល់ក្ដីសង្ឃឹម។

ជប៉ុន ចាត់ទុកត្រីបាឡែន ជាត្រីដែលមានផ្ទុកសារធាតុប្រូតេអ៊ីនខ្ពស់ ហើយពួកវា ជាប្រភពម្ហូបអាហារដ៏សំខាន់របស់ជប៉ុន ក្នុងសម័យសង្គ្រាមលោកលើកទីពីរ។ នាយកផ្នែកអភិរក្សសត្វរស់នៅក្នុងទឹកនៃមូលនិធិអន្តរជាតិនៃសុខុមាលភាពសត្វ បានលើកឡើងថា ការនេសាទត្រីបាឡែន ក្នុងដែនទឹកជប៉ុន មិនធ្វើឱ្យប៉ះពាល់ខ្លាំងដល់ទីផ្សារសាច់ត្រីបាឡែនឡើយ៕

ប្រភព៖ AFP

    Loading...

    ពេញនិយម