ប្រមុខការទូតសិង្ហបុរី ផ្ញើសាររំលែកទុក្ខចំពោះគ្រោះថ្នាក់រលំបាក់អគារ នៅខេត្តព្រះសីហនុ
ភ្នំពេញ៖ យោងតាមការបង្ហោះនៃទំព័រផ្លូវការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ នេះ បានឱ្យដឹងថា លោករដ្ឋមន្ត្រីការបរទេសសិង្ហបុរី Vivian Balakrishnan បានផ្ញើលិខិតមួយជូនចំពោះលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ជុំវិញឧបទ្ទវហេតុរលំបាកអគារកម្ពស់ ៧ជាន់ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។
ក្នុងលិខិតនោះ មានខ្លឹមសារដូច្នេះថា លោកពិតជាមានការសោកស្ដាយចំពោះការបាត់បង់ជីវិត និងរបួសរបស់កម្មករ ដោយសារការរលំបាក់អគារ នៅខេត្តព្រះសីហនុ។ ទន្ទឹមនេះ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី ស៊ានឡុង បានសម្ដែងការសោកស្ដាយដូចគ្នា ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីជំនួបនៅទីក្រុងបាងកក កន្លងទៅ។
ប្រមុខការទូតសិង្ហបុរី បន្តថា សិង្ហបុរី បានត្រៀមរួចជាស្រេចក្នុងផ្ដល់ជំនួយណាមួយសម្រាប់កម្ពុជា។ សិង្ហបុរី ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព និងជូនពរអ្នករបួស ឱ្យឆាប់ជាសះស្បើយ។
សូមជម្រាបថា ឧបទ្ទវហេតុ រលំបាកអគារ កម្ពស់ ៧ជាន់ នៅខេត្តព្រះសីហនុ បានសម្លាប់មនុស្ស ២៨នាក់ និងរងរបួស ២៦នាក់៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍