អ្នកបរិស្ថានយកសម្រាមចំនួន៤០តោនចេញពីក្នុងមហាសមុទ្រប៉ាស៊ីហ្វិក
បញ្ហាបរិស្ថានដោយសារការប្រើប្រាស់ថង់ប្លាស្ទីកបានចោទជាបញ្ហាជាខ្លាំងនៅជុំវិញពិភពលោក ដូចនេះក្រុមអ្នកបរិស្ថានដែលមកពីវិទ្យាស្ថាន Ocean Voyages បានបង្កើតចលនាសម្អាតសម្រាមដែលមាននៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ សម្រាមទាំងនោះដែលមានដូចជាដបសាប៊ូ ប្លាស្ទីក របស់ក្មេងលេង និង ឧបករណ៍នេសាទដែលគេបានហៅថា “ghost nets” ដែលមួយមានទំងន់៥តោន និង មួយទៀតមានទម្ងន់៨តោន ក៏ត្រូវប្រមូលបាន ហើយវាគឺជាផ្នែកមួយសំខាន់បំផុតដែលត្រូវយកចេញដោយសារតែជាវត្ថុដែលអាចសម្លាប់សត្វមានជីវិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកបាន។
ប្លាស្ទីកចំនួន១.៥តោន ត្រូវបានប្រគល់ឱ្យមហាវិទ្យាល័យ ហាវៃ ខាងផ្នែកសិល្បៈ ដូចនេះពួកគេអាចច្នៃសម្រាមទាំងនោះឱ្យក្លាយជារបស់ដែលមានប្រយោជន៍ សម្រាមចំនួន៤០តោនដែលមានទម្ងន់ប្រហែលរថយន្ត២៤គ្រឿង និង ត្រូវប្រើរយៈពេលក្នុងការសម្អាតប្រមាណជា១ខែ ត្រូវបានប៉ាន់ស្មានថាកាកសំណល់ដែលបានហូរចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកក្នុងមួយឆ្នាំមានចន្លោះពី ១.១៥ ទៅ ២.៤១ តោន។ ជាក់ស្តែងការចាត់វិធានការប្រមូលសម្រាមទាំងនេះគឺបានជួយដល់សត្វដែលរស់នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកជាខ្លាំង៕
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍