ថៃ ស្នើដាក់ប្រាសាទ១ដែលស្រដៀងប្រាសាទសំបូរព្រៃគុក ជាសម្បតិ្តបេតិកភណ្ឌពិភពលោក
ថៃ៖ រដ្ឋាភិបាលថៃ បានរៀបចំឯកសារដើម្បីបញ្ជូនទៅកាន់អង្គការយូណេស្កូ ដើម្បីស្នើដាក់បញ្ចូលក្រុមប្រាសាទ Si Thep នៅខេត្ត Petchabun ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។
ក្រុមប្រាសាទ Si Thep មានរចនាបថស្រដៀងនឹងក្រុមប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ដែលត្រូវបានយូណេស្កូ ដាក់បញ្ជូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ២០១៧។ ក្រុមប្រាសាទ Si Thep របស់ថៃ និងក្រុមប្រាសាទសំបូរព្រៃគុករបស់កម្ពុជា មានលក្ខណៈស្រដៀងគ្នាផ្នែក ស្ថាបត្យកម្មដែលទទួលឥទ្ធិពលពីឥណ្ឌា ចម្លាក់ សិលាចារឹក ជាដើម។
Si Thep ជាទីក្រុងដែលមានជញ្ជាំងព័ទ្ធជុំវិញ ហើយបែងចែកជា២ផ្នែក ពោលគឺផ្នែកក្នុង និងផ្នែកខាងក្រៅ។ វាជាទីក្រុង សម្រាប់ប្រជាជនរស់នៅក្នុងសតវត្សរ៍ទី៧ ដល់ ១១ ។ Si Thep ស្ថិតនៅចម្ងាយប្រហែល ៤គីឡូម៉ែត្រ ពីទន្លេ Pa Sak នៅស្រុក Si Thep ខេត្ត Phetchabun ។ ទីក្រុងនេះ មានកម្ពស់ ៦០-៨០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ហើយជាអតីតមជ្ឈមណ្ឌលពាណិជ្ជកម្ម រវាងតំបន់កណ្ដាល និងឦសាន អំឡុងសម័យអាណាចក្រអង្គរ ក្នុងសតវត្សរ៍ទី១៣។
សូមជម្រាបថា គណៈកម្មាធិការសម្បត្តិបេតិកភណ្ឌថៃ កាលពីពេលថ្មីៗនេះ បានបញ្ជូនឯកសារស្នើដាក់បញ្ចូលប្រាសាទ Si Thep ទៅកាន់យូណេស្កូ ដើម្បីដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។ យូណេស្កូ អាចនឹងធ្វើការសម្រេច នៅក្នុងកិច្ចប្រជុំលើកទី៤៣ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុង Baku ប្រទេស អាហ្សេបៃហ្សង់ ដែលចាប់ផ្ដើមពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍