Connect with us

បន្តិចទៀត ចង់កែសម្ផស្សបែបកូរ៉េ មិនចាំបាច់ទៅដល់ប្រទេសកូរ៉េទេ!

ភ្នំពេញ៖ កូរ៉េខាងត្បូង គ្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញកែសម្ផស្សនៅកម្ពុជា ស្របតាមស្តង់ដារប្រទេសរបស់ខ្លួន ដើម្បីផ្ដល់ការអប់រំជំនាញកែសម្ផស្សប្រកបដោយគុណភាព និងសុវត្ថិភាពនៅកម្ពុជា។ គម្រោងវិនិយោគនេះ បានឱ្យដឹងក្នុងជំនួបពិភាក្សាការងាររវាង លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគណៈប្រតិភូសមាគមអន្តរជាតិអប់រំក្នុងវិស័យសម្ផស្សរបស់ប្រទេសកូរ៉េខាងត្បូងដែលដឹកនាំដោយលោក Harry Hwang នៅថ្ងៃទី១ ខែកក្កដានេះ។

តំណាងសមាគមអន្តរជាតិអប់រំក្នុងវិស័យសម្ផស្សរបស់ប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា គម្រោងវិនិយោគលើការបង្កើត មជ្ឈមណ្ឌលស្ដង់ដារជាតិផ្នែកវិទ្យាសាស្ត្រសម្ផស្សនៅកម្ពុជានេះ ដើម្បីផ្ដល់ការអប់រំបណ្ដុះបណ្ដាលជំនាញកែសម្ផស្សដល់យុវជនប្រកបដោយគុណភាព ប្រសិទ្ធភាព ពិសេស គឺសុវត្ថិភាពដល់អតិថិជននៅកម្ពុជា និងក្នុងតំបន់ផងដែរ។ សមាគមរបស់លោក បាន និងកំពុងដំណើរការដោយភាពជោគជ័យលើវិស័យកែសម្ផស្សនេះ នៅជុំវិញពិភពលោក ក្នុងនោះសមាគមមានស្ថាប័នជាសមាជិកជាច្រើន នៅតាមបណ្ដាប្រទេសមួយចំនួន ដូចជា កូរ៉េខាងត្បូង ជប៉ុន ហុងកុង អូស្ត្រាលី នូវែលសេឡង់ កាណាដា អាមេរិក ជាដើម៕

ដោយ៖ គង់ ប៊ុនណា

    Loading...

    ពេញនិយម