Connect with us

ពេជ្រ សូលីកា សុខចិត្តចំណាយពេល “តាមដាន” គូស្នេហ៍របស់ខ្លួន

ភ្នំពេញ៖ តារាចម្រៀងដ៏វ័យក្មេង ដែលទទួលបានប្រជាប្រិយភាពខ្ពស់ក្នុងចំណោមតារាជាច្រើន អមជាមួយបទចម្រៀងថ្មីចំនួន២បទ ដែលធ្វើឱ្យអារម្មណ៍របស់មិត្តយុវវ័យស្លុងតាមអត្ថន័យនៃបទចម្រៀង។ តិចទស្សនិកជនច្រឡំគាត់ជាតារាចម្រៀងកូរ៉េ កញ្ញា ផាក ប៊ុម ក្រុមកូរ៉េ 2NE1 ទៅចុះ តាមពិតកញ្ញា ពេជ្រ សូលីកា ទៅវិញ មិនធម្មតាមែនសម្រស់របស់គាត់មិនចាញ់តារាចម្រៀងកូរ៉េប៉ុន្មាននោះទេ។ បន្ទាប់ពីបានចាប់ដៃគូជាមួយលោក នីកូ បានម្តងមក ពេលនេះកញ្ញា ពេជ្រ សូលីកា សម្រេចចិត្តច្រៀងទោល ក៏បានចេញចម្រៀងថ្មីចំនួន២ គឺមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយក៏ជាដំបូងដែលកញ្ញា ពេជ្រ សូលីកា ផ្លាស់មកច្រៀងនៅផលិតកម្មថ្មីមួយនេះក្រោយពេលបាត់មុខពីសិល្បៈអស់រយៈពេលជាយូរមក។ បទចម្រៀងរបស់ ពេជ្រ សូលីកា ដែលទទួលបានការគាំទ្រច្រើននោះ គឺបទ “តាមដាន” និង “លេងសើចផ្លូវអារម្មណ៍” បើបានស្តាប់ហើយមិត្តៗយុវវ័យប្រាកដជាស្រក់ទឹកភ្នែក ជាពិសេសស្រីៗ ព្រោះជាបទថ្មីរបស់គាត់ហើយសុទ្ធសឹងតែជាបទដែលមានអត្ថន័យជ្រាលជ្រៅចាក់ដោតបេះដូងស្រីតែម្តង។ តារាចម្រៀងវ័យក្មេងម្នាក់ក៏នឹងខិតខំរកនៅអ្វីដែលថ្មីសំរាប់អ្នកគាំទ្រ ដែលបានពេញចិត្តរូបគាត់ ស្រឡាញ់ដល់រូបគាត់ ហើយក៏បន្តការគាំទ្រដល់រូបគាត់កញ្ញាសង្ឃឹមថាក្រោយៗប្រាកដជាប្លែកជាងនេះថែមទៀត៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម