Connect with us

អេស្ប៉ាញលើកពាន European U21 ជាលើកទី៥ ក្រោយផ្ដួលអាល្លឺម៉ង់ ក្នុងលទ្ធផល ២ទល់១

បរទេស៖ ក្រុមជម្រើសជាតិអេស្ប៉ាញបានផ្តួលអាល្លឺម៉ង់ ដើម្បីឈ្នះពានរង្វាន់ European Under-21 Championship ឆ្នាំរបស់ពួកគេនៅអឺរ៉ុប។ ខ្សែបម្រើ Fabian របស់ក្លិប Napoli បានរកគ្រាប់បាល់បើកឆាកលើអាល្លឺម៉ង់ ក្នុងវគ្គផ្តាច់ព្រ័ត្រ មុនពេលកីឡាករ Dani Olmo បន្ថែមគ្រាប់ទីពីរ ដើម្បីទទួលជ័យជម្នះ ២-១ មុនពេលកីឡាករ Nadiem Amiri រកបានមួយគ្រាប់វិញឲ្យអាល្លឺម៉ង់នៅចុងម៉ោង។

កីឡាករស្បែកជើងមាស Luca Waldschmidt របស់អាល្លឺម៉ង់ មិនអាចរកគ្រាប់បាល់ទី៨ របស់ខ្លួនដើម្បីបំបែកកំណត់ត្រា។ យ៉ាងណាមិញ លទ្ធផលនេះ បានបញ្ចប់ដល់ ៩០នាទីមានន័យថា អេស្ប៉ាញបានយកឈ្នះអាល្លឺម៉ង់ ២-១ ក្លាយជាមួយម្ចាស់ពាន Euro U21 ជាលើកទី៥៕

ប្រភព៖ Trollkhmer

    Loading...

    ពេញនិយម