Connect with us

Juventus ប្រកាស ពីកិច្ចព្រមព្រៀងដោះដូរកីឡាករជាមួយនឹង Roma

អ៊ីតាលី៖ Juventus បានប្រកាសពីការចុះហត្ថលេខាលើ Luca Pellegrini ពីក្រុម Roma ខណៈដែលខ្សែការពារឆ្វេង Leonardo Spinazzola នឹងផ្លាស់ទៅ Roma វិញ។

Juventus បានធ្វើសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ពួកគេ ដោយបញ្ជាក់ពីកិច្ចព្រមព្រៀងនេះថា Juventus Football Club កិច្ចព្រមព្រៀងទាំងនេះត្រូវបានបញ្ចប់ជាមួយក្លិប Roma S.p.A ការទិញយកកីឡាករ Luca Pellegriniក្នុងតម្លៃ ២២លានអឺរ៉ូ ហើយក្រុមសេះបង្កង់ និងកីឡាករបានចុះកិច្ចសន្យារយៈពេល ៤ឆ្នាំរហូតដល់ថ្ងៃទី៣០ ខែមិថុនាឆ្នាំ ២០២៣ ។

ដោយឡែកកីឡាករ Leonardo Spinazzola នឹងត្រូវទៅលេងជាមួយ Roma ក្នុងតម្លៃ ២៩,៥លានអឺរ៉ូ ដូច្នេះហើយក្រុមខ្លាឃ្មុំទឹកកកនឹងត្រូវបន្ថែមប្រាក់ ៧,៥ លានអឺរ៉ូទៅឲ្យក្រុមម្ចាស់ជើងឯកអ៊ីតាលី ផងដែរ៕

ប្រភព៖ Trollkhmer

    Loading...

    ពេញនិយម