Connect with us

ក្រុមហ៊ុន Huawei វ៉ាដាច់ក្រុមហ៊ុន អេផល ជាលើកដំបូង ក្លាយជាក្រុមហ៊ុនលក់ទូរស័ព្ទបានច្រើនជាងគេលំដាប់ទី២ លើពិភពលោក

គិតមកត្រឹមថ្ងៃ ១៨ ខែកក្កដា​ ២០១៨ ការលក់ទូរស័ព្ទ Huawei របស់ចិននៅទូទាំងពិភពលោកបានចំនួន ១០០លានគ្រឿង គឺជាតួរលេខបំបែកកំណត់ត្រាថ្មី ធ្វើឲ្យក្រុមហ៊ុននេះបានទទួលជោគជ័យ ដោយវ៉ាដាច់ក្រុមហ៊ុន អេផល របស់អាមេរិក ជាលើកដំបូង ក្នុងកំឡុងពេល ៧ឆ្នាំ តាំងពីក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មទូរសព្ទ័ទទួលបានចំណាត់ថ្នាក់លេខ ២​ ទាំងបរិមាណលក់ និងចំណែកទីផ្សារ​នឹងសម្រេចបាននូវតួរលេខលក់ប្រមាណលើស ២០០លានគ្រឿងក្នុងឆ្នាំ ២០១៨។

នេះបើតាមការអះអាងរបស់លោគ Henry Hsiao (ហេនរី សាវ) អគ្គនាយកគ្រប់គ្រងថ្មីនៃសាជីវកម្មផ្នែកទូរសព្ទ័ នៅកម្ពុជា នៅក្នុងពិធីសម្ពោធស្មាតហ្វូនស៊េរីថ្មី Huawei nova 3/3i ដែលប្រ កាសដាក់លក់ជាផ្លូវការនៅទីផ្សារប្រទេសកម្ពុជា កាលពីអង្គារ។

លោកបានថ្លែងថា Huawei Nova 3i/ Nova 3 គឺជាតារាកំពុងរះ ជាមួយពណ៌ឆើតឆាយ ទាក់ទាញយុវវ័យ ទាន់សម័យ ​ដែលទទួលបានការពេញនិយម និងលក់ដាច់បំផុតមិនដែលធ្លាប់មាន ក្នុងបណ្តាប្រទេស ហ្វីលីពិន ម៉ាឡេស៊ី វៀតណាម ថៃ ជាមួយនឹងតួរលេខដ៏ច្រើនសម្បើមមិនដែលធ្លាប់មាន។

ចំណែកលាក ថង សារី នាយកផ្នែកចែកចាយ ​បាន​បញ្ជាក់​​ និងបង្ហាញពីយុទ្ធសាស្រ្តទីផ្សារថាសព្វ​ថ្ងៃ​នេះ ស្មាតហ្វូន Huawei មាន​ប្រជាប្រិយភាព​ខ្ពស់​ ទទួលបានចំណែកទីផ្សារលេខ ២ សម្រាប់កម្ពុជា និងទទួល​បាន​ការ​គាំទ្រ​ពី​ដៃគូ​ពាណិជ្ជកម្ម តារា​ល្បីៗ​​ ក៏ដូច​ជា​មហាជន​នៅ​​កម្ពុជា ជាមួយ​​ហាង​ចំនួន​​ជាង ១៥០០ កន្លែង​ គ្រប​ដណ្ដប់ ២៥ ខេត្ត-ក្រុង ទូទាំង​ប្រទេស​តែម្ដង។ ​

លោកថ្លែងថា ក្រុមហ៊ុន​មាន​​​ក្ដីប្រាថ្នា​មោះមុត​ចំពោះ​​​ប្រជាជនកម្ពុជា​ ឲ្យ​ទទួល​បាន​បទ​ពិសោធ​​បច្ចេកវិទ្យា​​ថ្មី​ពី​ Huawei nova3/3i ដោយ​​ប្រើប្រាស់​វាបំពេញ​តម្រូវ​ការ​យ៉ាង​ឆ្លាត​វៃ​ ហើយវា នឹង​នាំ​មក​នូវ​បទពិសោធ​ល្អ​ឥត​ខ្ចោះ​ដល់​អ្នក​ប្រើប្រាស់​ស្មាតហ្វូន​នៅកម្ពុជា៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម